ភ្ញាក់ផ្អើលជាខ្លាំងដែលល្បីថាតារាជេីងចាស់ ហេង ដារី ធ្លាក់ខ្លួនមកធ្វេីសន្តិសុខយាមហាងកាហ្វេ

រូបថតជាច្រេីនសន្លឹករបស់លោក ហេង ដារី តារាភាពយន្តជេីងចាស់ ថ្ពាល់ខួច ត្រូវបានអ្នកប្រេីបណ្ដាញសង្គមហ្វេសប៊ុកស៊ែបន្តគ្នានិងមានការងឿងឆ្ងល់យ៉ាងខ្លាំងថាតេីតារាប្រុសម្នាក់នេះធ្លាក់ខ្លួនមកធ្វេីសន្តិសុខយាមហាងកាហ្វេតាំងពីពេលណា?

ឆ្លងកាត់ការសម្ដែងភាពយន្តរាប់មិនអស់កន្លងមកលោក ហេង ដារី ត្រូវបានគេសរសេីរថាជាតារាប្រុសវ័យកណ្ដាលជួរមុខម្នាក់ដែលនៅតែទទួលបានការងារថតភាពយន្តមិនដែលដាច់ទ្បេីយបេីប្រៀបធៀបទៅនឹងតារាប្រុសល្បីៗក្នុងវ័យស្របាក់ស្របាលលោកនោះ។

ប្រភពមួយដែលស្និទស្នាលនឹងតារាប្រុសមាឌធំសង្ហារូបនេះបានបង្ហេីបប្រាប់ថា ក្រៅពីអាជីពជាតារាសម្ដែង លោក ហេង ដារី ក៍នៅមានតួនាទីជាមន្ត្រីប៉ូលីសម្នាក់ផងដែរនៅក្នុងនាយកដ្ឋានតម្រួតបទបញ្ជានៃក្រសួងមហាផ្ទៃ។

នៅទីបំផុត TheStar បានទទួលពត័មានថារូបថតរបស់លោក ហេង ដារី ដែលស្លៀកពាក់ជាបុគ្គលិកសន្តិសុខគឺជាឈុតមួយនៅក្នុងរឿងភាគ និស្ស័យបងប្អូន ដែលលោកកំពុងសំរុកថតអោយផលិតកម្មខ្មែរមេគង្គ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា នេះគឺជាឯកសណ្ឋានសន្តិសុខមួយដែលលោកពុំដែលបានសម្ដែងទាល់តែសោះក្នុងអាជីពជាតារាភាពយន្តក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thestar.media