ផ្អើលពេញឆាក! ដេនី ក្វាន់ និង​​ប្រុស​ស្នេហ៍​ កកាយរឿងគ្រួសារប្រាប់អ្នកដទៃអស់គ្មានសល់ (វីដេអូ)

​កាល​ពី​យប់​ម្សិលមិញ​ ដេនី ក្វាន់ និង​​ប្រុស​ស្នេហ៍​បាន​ធ្វើ​​មិត្តភ័ក្ដិ​សិល្បៈ​ ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​​ខ្លាំង​​បន្ទាប់​ពី​ឃើញ​រូប​នាង និង​គូ​ស្នេហ៍​ឡើង​ហែក​ហួរ​គ្នា​​នៅ​លើ​ឆា​ក្នុង​ថ្ងៃ​​ សម្ពោធ​ ឃ្លាំង​លក់​ឡាន​​របស់​ខ្លួន។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ក្នុង​ពិធី​សម្ពោធ​ឃ្លាំង​លក់​រថយន្ត​​ ដេនី ក្វាន់ បាន​សួរ​សំនួរ​ទៅ​ ច័ន្ទ មករា ​​ថា ​ស្រឡាញ់​នាង​ត្រង់​ណា​? ភ្លាម​ៗ​នោះ​​មិន​បង្អង់​យូរ​ប្រុស​ស្នេហ៍​​​​តារា​សម្ដែង​មាន​សម្រស់​ដើម​ទ្រូង​មិន​ចាញ់​អឺរ៉ុប​​បាន​ឆ្លើយ​តប​ថា ​​លោក​ស្រឡាញ់​​ ត្រង់​ភាព​ស្អាត​​ ឆ្លាត​​ និង​ការ​​ចេះ​ទុក​ដាក់​​ របស់​នាង​។

ក្រោយ​មក​ ដេនី ក្វាន់ ក៏​បាន​ភ្ជាប់​​សំនួរ​ទី​២​បែប​លេង​សើច​ថា ​មាន​មតិ​មួយ​ចំនួន​បាន​និយាយ​ថា គូស្នេហ៍​នាង មុខ​ដូច​​ខ្មោច​ធាត់​ដូច​ជ្រូក​​ ក្បាល​អត់​សក់ ​ការ​លើក​ឡើង​បែប​នេះ​តើ​​គូស្នេហ៍​​ខ្លួន​មាន​អារម្មណ៍​ឈឺ​ចាប់​អត់​?

លោក​ ច័ន្ទ មករា ក៏​បាន​ឆ្លើយ​តប​វិញ​ថា​៖​” ​ពាក្យ​ទាំង​អស់​ហ្នឹង​ខ្ញុំ​អត់​ឈឺ​ចាប់​ទេ​ ផ្ទុយ​ទៅ​វិញ​មាន​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​រក​ស៊ី​ លើក​មុន​មាន​គេ​មាក់ងាយ​ខ្ញុំ​ថា​ មុខ​គូ​ស្នេហ៍​ ដេនី ក្វាន់​ មុខ​មិន​ច្រឡំ​​និង​គេ​ តែ​ខ្ញុំ​អត់​ខឹង​បង​ឯង​ទេ​ ស្អប់​ ដេនី ក្វាន់ សិច​ស៊ី​​ពេក​ ហើយ​ខ្ញុំ​ក៏​សួរ​ទៅ​គាត់​វិញ​ថា បើ​ស្អប់​ ដេនី ក្វាន់ សិច​ស៊ី​ម៉េច​មក​ថា​ខ្ញុំ​មុខ​មិន​ច្រឡំ​គេ​?”៕

 តោះទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay