កក្រើកវិស័យកីឡា! មកដល់ខ្មែរភ្លាម ចាន់ វឌ្ឍនាកា ទិញឡាន Range តម្លៃជាង ១០ម៉ឺនដុល្លារឯណោះ

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ គេ​ប្រទះ​ឃើញ​ខ្សែ​ប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា ​ដែល​ទើប​ត្រឡប់​មក​ប្រទេស​ម៉ាឡេស៊ី ជិះ​រថយន្ត​​ទំនើប​ស៊េរី​ថ្មី Range Rover Sport ​មួយ​គ្រឿង អំឡុង​ពេល​ដែល​កីឡាករ​ទៅ​មើល​ការ​ប្រកួត​រវាង​ក្រុម វិសាខា ​ជាមួយ​ភ្នំពេញ​ក្រោន នៅ​កីឡដ្ឋាន​វេស្ទើន។

ចាន់ វឌ្ឍនាកា ​​ទៅ​ទស្សនា​ការ​ប្រកួត​លីគ​កំពូល​ ដោយ​រថយន្ត​​ Range Rover Sport ដែល​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​​អាមេរិក​ឯ​ណោះ​។

សូម​បញ្ជាក់​ថា កីឡាករ​រហស្សនាម CV11 ត្រូវ​បាន​លោក ប្រាក់ សុវណ្ណារ៉ា កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ឡាវ នា​ថ្ងៃ​ទី២១ មីនា និង​ប៉ះ​ក្រុម​អាហ្វហ្គានីស្ថាន នៅ​ពានរង្វាន់ AFC Asian Cup នា​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៨៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay