ផលិតករថោន ចង់យករឿង “សម្លាប់ញាត់ក្នុងធុងទឹកកក” មកធ្វើរឿងខ្លីជាបទចម្រៀងរបស់ ខេម

ប្រិយមិត្តជាច្រើនរូបប្រាកដជាបានជ្រាបហើយពីករណីដ៏កក្រើកមួយនៅទីក្រុងភ្នំពេញ គឺការកាប់សម្លាប់នារីម្នាក់យ៉ាងសុះសាច់ រួចហើយឃាតករបានញាត់នាងចូលក្នុងធុងទឹកកក​ ហើយបានយកទៅចោលនៅគល់ស្ពាន ធ្វើអោយមហាជនជាច្រើន រន្ធត់ចិត្តយ៉ាងខ្លាំង ជាពិសេសគឺរូបភាពនៅតែដកជាប់នៅក្នុងអារម្មណ៍ជានិច្ច។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ លោក ឃុន ធារិទ្ធ ហៅ ​ ដែលជាផលិករល្បីឈ្មោះក្នុងផលិតកម្មថោន បានសំុយោបលពីមហាជនទាំងអស់ ដោយលោកចង់យកករណីឃាតកម្មខាងលើនេះ ធ្វើជារឿងខ្លី បែបកំសត់ និងអបរំមួយ ដើម្បីដាក់បញ្ចូលទៅក្នុងចម្រៀង «អ្នកណាអោយអូនទៅ» របស់លោក ខេម។

ក្នុងនោះផងដែរយើងក៏សង្កេតឃើញមាន មហាជនជាច្រើនគ្រាំទ្រយ៉ាងខ្លាំង ព្រោះអាចអប់រំ និងអោយមនុសុ្សគ្រប់គ្នា មានការប្រុងប្រយ័ត្នខ្លួនអោយបានខ្ពស់ជាងមុន។ តែយ៉ាងណាមិញក៏មានមហាជនមួយចំនួនបញ្ចេញមតិបដិសេធ ព្រោះថាធ្វើបែបនេះ​ អាចនឹងប៉ះពាល់ដល់អារម្មណ៍គ្រួសារជនរងគ្រោះខ្លាំង៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះរឿងមួយនេះ???

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ todaysharing