ចំណុចច្រើនដែលអ្នកមិនធ្លាប់ដឹងពី ឱក សុគន្ធ​កញ្ញា ដែលជាតារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់​កម្ពុជា​

ទោះ​បី​ជា​​ពេល​បច្ចុប្បន្ន​នេះ​ ឱក សុគន្ធ​កញ្ញា ក្លាយ​ជា​តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់​កម្ពុជា​ក៏​ដោយ​ តែ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គាំ​ទ្រ​រូប​នាង​មិន​ធ្លាប់​ដឹង​ពីមុន​មក​។ តើ​រឿង​អ្វី​ទៅ​ហ្ន៎​ដែល​អ្នក​គាំ​ទ្រ​​អាច​នឹងមិន​ដែល​ដឹង​ពី​តារា​ចម្រៀង​ស្រី​រូប​នេះ​?

កញ្ញា ឱក សុគន្ធកញ្ញា​ កើត​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ ១៩៨៧ នៅ​រាជ​ធានីភ្នំពេញ​ មាន​ឈាម​ប្រភេទ ​A មាន​កម្ពស់​១ ម៉ែត្រ ៦៥ សង់​ទី​ម៉ែត្រ មាន​បង​ប្អូន​៣​នាក់​។ ចំណែក​ឯ​ចំណង​ចំណូល​ចិត្ត​វិញ កញ្ញា ចូល​ចិត្ត​ ស្ដាប់​បទ​ចម្រៀង​ ច្រៀង​ រាំ​ គេង លេង internet និង​ មើល​តុក្កតា​ Pooh។

ចំណែកឯ​ពណ៌​នាង​ចូល​ចិត្ត​ពណ៌​ស្វាយ​ និង​ចូល​ចិត្ត​ទទួល​ទាន​ផ្លែ​ប៉ោម​។ ដោយ​ឡែក​តារា​ចម្រៀង​​ដែល​ជា​ Idol គឺ​ Beyonce និង Lady Gaga ។​

បើ​និយាយ​ពី​រឿង​ផលិត​កម្ម​វិញ​មុន​ ឱក សុគន្ធកញ្ញា ឈាន​ជើង​ឈរ​ជា​តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់​ហង្ស​មាស​ដូច​សព្វ​ថ្ងៃ​នេះ​​ នាង​បាន​ផ្លាស់​ប្ដូរ​ទ្រនំ​ជា​ច្រើន​​ផង​ដែរ​​មាន​ដូច​ជា​៖​

ឆ្នាំ​ ១៩៩៩ ដល់​ ២០០៤ ជា​តារា​ចម្រៀង​របស់​ផលិត​កម្ម​រស្មី​ស្ទឹង​សង្កែ​ ឆ្នាំ​ ២០០៤ ដល់​ ២០០៨ ជា​តារា​ចម្រៀង​របស់​ផលិត​កម្មU2 ឆ្នាំ​២០០៨ នាងជា​តារា​ចម្រៀង​ផលិត​កម្ម​សាន់​ដេ​ ។ ក្នុង​ឆ្នាំ ២០០៨ ដដែល​នាង​បាន​ផ្លាស់​ទៅ​ផលិត​កម្ម​រ៉ុក និង​​ចុង​ក្រោយ​ផលិត​កម្ម​រស្មី​ហង្សមាស​​នៅ​ឆ្នាំ​ ២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!