ឡូយកប់! ទិនហ្វី ផលិតរឿងវគ្គថ្មី “The Mermaid 2” ដែលសម្តែងដោយមហាសេដ្ឋី Jack Ma ទៀត

ខ្សែ​ភាពយន្ត​រឿង “The Mermaid” របស់​​លោក Stephen Chow ដែល​បាន​ចាក់​បញ្ចាំង​កាល​ពី​ឆ្នាំ​២០១៦​នោះ បាន​បំបែក​កំណត់​ត្រា​ជា​ច្រើន​​របស់ Box Office។ រឿង​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន​នេះ​ដែរ រក​បាន​ចំណូល​ជាង ៥២១ លាន​ដុល្លារ។

ដោយ​សារ​តែ​ភាព​ជោគជ័យ​នេះ​ហើយ ផលិតករ រូប​នេះ បាន​រៀប​ចំ​នឹង​ផលិត​រឿង​ថ្មី “The Mermaid 2” ដែល​ក្នុង​រឿង​នោះ​ដែរ តារា​សម្ដែង ២​រូប​ៗ​ល្បី​ៗ​ បាន​មាន​វត្តមាន​​ផង​ដែរ។

រឿង “The Mermaid 2” ជា​រឿង​ដែល​ផ្ដោត​សំខាន់​លើ​តួអង្គ​នាង​ទេព​មច្ឆា ដូច្នេះ​ហើយ មិន​ខុស​ពី​រឿង​មុន​នោះ​ទេ តួអង្គ​ស្រី​សំខាន់​ក្នុង​រឿង​មួយ​នេះ គឺ​តារា​សម្ដែង Jelly Lin។ តារា​សម្ដែង​រូប​នេះ នឹង​មាន​វត្តមាន​សារ​ជា​ថ្មី​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​មួយ​នេះ។

តារាសម្តែង Jelly Lin ដែលបានសម្តែងក្នុងរឿង The Mermaid 1

ដោយ​សារ​ទេព​កោសល្យ​សម្ដែង អម​ជាមួយ​រូបរាង​ស្រស់​ស្អាត​របស់​នាង​ផង​នោះ ទើប​ផលិតករ​ Stephen Chowសម្រេច​ចិត្ត​ជ្រើសរើស​រូប​នាង​ឲ្យ​មក​សម្ដែង​សារ​ជា​ថ្មី​ក្នុង​ខ្សែ​ភាពយន្ត​ក្រោយ​មួយ​នេះ។

តារាសម្តែង Jelly Lin ដែលបានសម្តែងក្នុងរឿង The Mermaid 1

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ អ្នក​ជំនួញ​ដ៏​ល្បី លោក Jack Ma ក៏​នឹង​មាន​វត្តមាន​ក្នុង​រឿង​ថ្មី​មួយ​នេះ​ផង​ដែរ។ ជាមួយ​នឹង​វត្តមាន​របស់​លោក​ជា​ពិសេស​នេះ ខ្សែ​ភាពយន្ត​ក្រោយ​មួយ​នេះ នឹង​រំពឹង​ថា​​នឹង​មាន​អ្នក​ទស្សនា​ជាច្រើន​នឹង​ពេញ​ចិត្ត៕

កំពូលមហាសេដ្ឋីចិន Jack Ma ជាមួយនឹងតារាសម្តែងលោក ទិនហ្វី

កំពូលមហាសេដ្ឋីចិន Jack Ma ជាមួយនឹងតារាសម្តែងលោក ទិនហ្វី

កំពូលមហាសេដ្ឋីចិន Jack Ma ជាមួយនឹងតារាសម្តែងលោក ទិនហ្វី

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay