ឡូយកប់! មាស សុខសោភា ច្នៃកន្ទេលមកស្លៀក ដើម្បីរាំបទ “ចង្កេះទន់ទោរ” (វីដេអូ)

ថ្មីៗនេះ គ្រាប់ពេជ្រប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានកំពុងព្រួតដៃគ្នា ជាមួយកម្លោះសង្ហា២រូប ដែលជាតារារួមទ្រនំពោលគឺ លោក TO និង  Tempo ដើម្បីផលិតបទថ្មីមានចំណងជើងថា « ចង្កេះទន់ទោរ»

មាស សុខសោភា យកកន្ទេល ច្នៃធ្វើសម្លៀកបំពាក់បុរាណ

ជាក់ស្ដែង ក្នុងបទថ្មីមួយនេះ ក៏មានបូកបញ្ចូលចង្វាក់ភ្លេងប្រពៃណី គួបផ្សំនឹងទឹកដមសម្លេងនៃតារាប្រុសស្រីទាំង៣រូប បានធ្វើឲ្យបទ « ចង្កេះទន់ទោរ»  កាន់តែមានពិរោះ ចាក់ដោតបេះដូង ទស្សនិកជន តែម្ដង។

មាស សុខសោភា យកកន្ទេល ច្នៃធ្វើសម្លៀកបំពាក់បុរាណ

អ្វីដែលគួរឲ្យសរសើរជាងនេះទៀតនោះ ចំពោះការរៀបចំខ្លួនរបស់ កញ្ញា មាស សុខសោភា ក៏មានលក្ខណៈពិសេស មិនធម្មតាដែរ ព្រោះតារាស្រីរូបនេះ ក៏បានចំណាយពេលជាច្រើន រកនឹកច្នៃធ្វើសម្លៀកបំពាក់ឲ្យប្លែក ដើម្បីបម្រើអារម្មណ៏ប្រិយមិត្ត អ្នកគាំទ្រ។

មាស សុខសោភា យកកន្ទេល ច្នៃធ្វើសម្លៀកបំពាក់បុរាណ

ក្នុងនោះកញ្ញា ក៏បានយក កន្ទេល មកច្នៃធ្វើសម្លៀកបំពាក់បុរាណ សម្រាប់ថតក្នុងបទនេះ ដែលមើលទៅ ស្រស់ស្អាត និងមានភាពលេចធ្លោខ្លាំងមែនទែន៕

មាស សុខសោភា យកកន្ទេល ច្នៃធ្វើសម្លៀកបំពាក់បុរាណ

សូមទស្សនាទាំងអស់គ្នា៖ 

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!