ភ្ញាក់ផ្អើលខ្លាំង! សម្តេច ហ៊ុន សែន សង់វិទ្យាល័យ​មួយតម្លៃ ៧០ម៉ឺនដុល្លារ នៅប្រទេសម៉ាលី

សម្ដេច ហ៊ុន សែន នៅ​ថ្ងៃ​ទី២២ ខែ​មីនា ២០១៨ បាន​និយាយ​ថា សម្ដេច​បាន​សាងសង់​វិទ្យាល័យ​មួយ ក្នុង​ប្រទេស​ម៉ាលី នា​តំបន់​អាហ្វ្រិក។ វិទ្យាល័យ​នោះ ត្រូវ​បាន​ដាក់​ឈ្មោះ “វិទ្យាល័យ ហ៊ុន សែន Bamako” ដោយ​សាងសង់​អស់​ទឹកប្រាក់​ចំនួន ៧០​ម៉ឺន​ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

សាលាដែលសម្តេចតេជោសាងសង់ឈ្មោះ វិទ្យាល័យ ហ៊ុន សែន Bamako ក្នុងប្រទេសម៉ាលី

ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាយ៉ាងដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុសិស្ស និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ឆ្នាំ២០១៦-២០១៧ នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែមីនា ២០១៨។

សាលាដែលសម្តេចតេជោសាងសង់ឈ្មោះ វិទ្យាល័យ ហ៊ុន សែន Bamako ក្នុងប្រទេសម៉ាលី

សូម​បញ្ជាក់​ថា វិទ្យាល័យ ហ៊ុន សែន Bamako ត្រូវ​បាន​ដាក់​ដំណើរការ​កាលពី​ឆ្នាំ២០១៤ កន្លង​ទៅ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay