ស្ងាត់ៗ! អេនជី ទិញឡានថ្មី២គ្រឿងទៀត ខណៈមានហាង លក់ខោអាវ និងលក់គ្រឿងសមុទ្រ ក្នុងដៃនៅឡើយ

អតីតតារាចម្រៀងស្រី អេនជី បានលាលែងចេញពីវិស័យសិល្បៈយូរឆ្នាំណាស់មកហើយ ដែលពេលនេះ នាងបានបើកមុខជំនួញ ធំៗចំនួន២ គឺ បើកលក់សម្លៀកបំពាក់ និង បើកហាងលក់ គ្រឿងសមុទ្រ។ កាល​អេនជី បើក​ហាង​​លក់​សំលៀកបំពាក់​នៅ​ម្ដុំ​ ផ្កា​រាំ​ទឹក​រាំ​នោះ បាន​ប្រើ​ដើម​ទុន​ប្រហែល​២ម៉ឺន​ដុល្លារ ដោយ​​នាង​ចូល​ហ៊ុន​ជា​មួយ គូដណ្ដឹង​របស់​ខ្លួន ហើយចំពោះការបើកហាងលក់ គ្រឿងសមុទ្រ ចំណាយទុនប្រហែល ២ម៉ឺនដុល្លារផងដែរ។

រថយន្ត ដែលអេនជី ទិញកន្លងមក

ប៉ុន្តែបើងាកមើលជីវភាពរបស់នាង បច្ចុប្បន្ន ក៏មិនណយដែរ ដែលឃើញនាង មានរបស់ប្រ៊េនៗប្រើប្រាស់ និងរថយន្ត ស៊េរីទំនើប មិនចាញ់តារាផ្សេងៗ។

រថយន្ត ដែលអេនជី ទិញកន្លងមក

រថយន្ត ដែលអេនជី ទិញកន្លងមក

ជាពិសេស កាលពីថ្មីៗនេះ នាងក៏បានឈរបង្ហាញម៉ូតឡាន២គ្រឿង ដ៏ថ្មីសន្លាង ជាមួយនឹងគូដណ្តឹង ដែលប្រហែលជា រថយន្តថ្មីរបស់នាង ព្រោះថាកន្លងមក រថយន្តរបស់នាង ដែលនាងប្រើប្រាស់ មិនមែនម៉ូតហ្នឹងនោះទេ។

រថយន្ត ដែលអេនជី ទិញកន្លងមក

ក្រោយពីបានឃើញបែបនេះ ក៏មានមនុស្សជាច្រើន ច្រណែននឹងវាសនា របស់នាង ដែលកើតមកទាំងស្អាត និង មានគ្រប់យ៉ាងដូច្នោះ៕

រថយន្តថ្មីរបស់នាង

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload