គួរឱ្យអាសូរ! កញ្ញា ស៊ឹុម ថៃណា ប្រកាសលក់ផ្ទះបន្ទាន់ ពីព្រោះម្តាយមានជំងឺធ្ងន់ធ្ងរចូលពេទ្យបន្ទាន់

តារាចម្រៀងស្រីល្បីច្រើនឆ្នាំ កញ្ញា ស៊ឹុម ថៃណា កំពុងជួបទុក្ខធំ ខណៈអ្នកម្ដាយជាទីស្រលាញ់  ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ព្រោះតែ អ៊ុំស្រី មានជំងឺខូចតម្រងនោម និងខូចក្រលៀន ហើយត្រូវសម្រាកព្យាបាល ដោយចំណាយលុយថ្លៃលាងឈាមអស់ជាច្រើន។

កញ្ញា ស៊ឹម ថៃណា និងផ្ទះរបស់នាងដែលដាក់លក់

ជាក់ស្ដែង ដោយស្ថានភាពជំងឺ អ៊ុំស្រី នៅតែមិនទាន់បានធូរស្បើយបែបនេះ ក្នុងនាមជាកូនស្រីកញ្ញា ស៊ឹម ថៃណា សុខចិត្ត ប្រកាសលក់ផ្ទះយកលុយ មើលជំងឺម្ដាយ ទាំងតក់ក្រហល់។

ផ្ទះរបស់ ស៊ឹម ថៃណា ដែលដាក់លក់

ផ្ទះរបស់ ស៊ឹម ថៃណា ដែលដាក់លក់

ផ្ទះរបស់ ស៊ឹម ថៃណា ដែលដាក់លក់

ផ្ទះរបស់ ស៊ឹម ថៃណា ដែលដាក់លក់

ផ្ទះរបស់ ស៊ឹម ថៃណា ដែលដាក់លក់

ផ្ទះរបស់ ស៊ឹម ថៃណា ដែលដាក់លក់

ក្នុងនោះតារាស្រីរូបនេះ ក៏បានបង្ហោះសារ អមនឹងរូបភាពផ្ទះ ដោយរៀបរាប់ទាំងក្រៀមក្រំថា ៖ « ដោយសារស្ថានភាពជំងឺ ម្តាយនាងខ្ញុំ ត្រូវការចំណាយប្រាក់ ដ៍ច្រើន​ ដើម្បីព្យាបាលបន្ត។​ ដូច្នេះ នាងខ្ញុំ ត្រូវការលក់ផ្ទះបន្ទាន់​ ជាប្រភេទវីឡាភ្លោះប្រភេទ​ Twin A ទីតាំងស្ថិតនៅក្នុងបុរីដឹផ្លរ៉ា​។ តម្លៃ អាចឆាតមក ក្នុងហ្វេសប៊ុក នាងខ្ញុំផ្ទាល់ ឫទំនាក់ទំនងតាមលេខទូរស័ព្ទ​ 012497576​ ឫ​ 089333435 »។

កញ្ញា ស៊ឹម ថៃណា

គ្រាន់តែឃើញសារនេះភ្លាម ធ្វើឲ្យទស្សនិកជនជាច្រើន ក្ដុកក្ដួល ខ្លោចចិត្តអាណិតនាងជាខ្លាំង  ព្រោះតែដើម្បីជួយម្ដាយជាទីស្រលាញ់ នាង សុខចិត្ត រស់ទាំងខ្វះជម្រក ក៏បាន ឲ្យតែម្ដាយជាសះស្បើយ៕

កញ្ញា ស៊ឹម ថៃណា និងម្តាយដែលឈឺធ្ងន់

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!