ប្រវត្តិលោក ញ៉ុក ថែម ជាអ្នកនិពន្ធរឿងកុលាប​ប៉ៃលិន

លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង តាមប្រភពមិនច្បាស់លាស់ លោក ញ៉ុក ថែម បានស្លាប់នៅឆ្នាំ ១៩៧៤។ 

ប្រវត្តិការសិក្សា

  • អាយុប្រមាណ​១០​ឆ្នាំ សិក្សា​អក្សរសាស្ត្រ​ភាសាជាតិ និង ពុទ្ធសាសនា​ក្នុង​សំណាក់​ព្រះគ្រូ​អាចារ្យ សន ដែល​ត្រូវជា​ជីតា នៅ​នាវ​ត្ត​ពោធិ​វាល សង្កាត់​សង្កែ ស្រុក​សង្កែ ខេត្តបាត់ដំបង
  • អាយុ ១៥ ឆ្នាំ បួសជាសាមណេរវត្ត​ពោធិ​វាល
  • វ័យ ​១៦ ​វស្សា បន្ត​មុខវិជ្ជា​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​បាងកក ប្រទេស​សៀម ដោយ​ធ្វើដំណើរ​តាម​រទេះគោ​ជាមួយ​ពួក​ឈ្មួញ។ ប្រមាណ​ជា​ ១០​ថ្ងៃ​បាន​ទៅដល់​ខេត្តប​ស្ចឹ​ម​បូរី ប្រទេស​សៀម បន្ទាប់មក​សាមណេរ​យើង​បាន​ចុះ​កប៉ាល់​បន្តដំណើរ រួច​ឡើង​រទេះភ្លើង​នៅ​ខែត្រ ប៉ែត​រិ​វ លុះ​ជិត​ព្រលប់​ទើប​ទៅដល់​ទីក្រុង​បាងកក ។ ពួក​ឈ្មួញ បាន​នាំ​សាមណេរ ញ៉ុ​ក ថែម ទៅ​ស្នាក់​សិក្សា​នៅក្នុង​វត្ត​ព្រះ​កេតុ នា​កុដិ​លោកគ្រូ មហា​យ៉ៅ​រ៍ ជា​ព្រះសង្ឃ​ខ្មែរ​១​អង្គ​ដែល​បាន​គង់នៅ​ស្រុក​សៀម​យូរ​ឆ្នាំ​មកហើយ ។
  • ១៩២១ ​ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ត្រី
  • ១៩២៣ ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ទោ
  • វ័យ ២១ វស្សា ​ជា​ភិក្ខុភាវៈ​ក្នុង​វត្ត​ព្រះ​កេតុ
  • ១៩២៩ ​ប្រឡង​ជាប់​ជា​ផ្លូវការ​នូវ​សញ្ញាបត្រ​មហា​ប្រាំ​ប្រយោគ ដែលជា​ថ្នាក់​ខ្ពស់បំផុត​ផ្នែក​ភាសាបាលី​
  • ១៩៣០ ត្រឡប់មក​មាតុប្រទេស​វិញ​ហើយ​បាន​ធ្វើជា​សមាជិក​ក្រុម​ជំនុំ​បកប្រែ​ព្រះ​ត្រៃបិដក
  • ១៩៣៦ បាន​លាចាក​សិក្ខាបទ

ប្រវត្តិការងារ

  • ជា​អ្នកប្រាជ្ញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង ផ្នែក​ពុទ្ធសាសនា
  • ជា​សាស្ត្រាចារ្យ​ភាសាបាលី
  • អ្នកនិពន្ធ​ជា​ភាសា​ខ្មែរ បាលី ថៃ
  • ជា​និពន្ធ​នាយក​ទស្សនាវដ្ដី  កម្ពុជសុរិយា 
  • តំណាង​របស់​នាយិកា​ពុទ្ធសាសនបណ្ឌិត្យ
  • ធ្វើការ​ដើម្បី​ទាមទារ​យក​ទឹកដី​ពី​សៀម
  • សមាជិក​ក្រុម​ការទូត​ឥណ្ឌូចិន
  • សមា​ជិ​ក្រុម​បកប្រែ​ព្រះ​ត្រៃបិដក​
  • ស្ថាបនិក​សមាគម​អ្នកនិពន្ធ​ខ្មែរ
  • ១៩៣៩ ​ធ្វើជា​និពន្ធ​នាយក​ទស្សនាវដ្ដី កម្ពុជសុរិយា
  • ដើមខែកុម្ភៈ ១៩៣៩ ធ្វើជា​ព្រះរាជតំណាង​សម្តេច​ព្រះរាជ​អយ្យកោ នរោត្តម សុធារស ព្រះអធិបតី នៃ ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា
  • ១៩៤៣ ជា​តំណាង​របស់​អគ្គលេខាធិកា​រ​ពុទ្ធសាសនបណ្ឌិត
  • ១៩៤៥ ជា​អ្នកការទូត​សហភាព​ឥណ្ឌូចិន បារាំង​សេស​នៅ​ព្រៃនគរ និងជា​អ្នកបកប្រែ​ភាសា​ថៃ​-​បារាំង​-​ខ្មែរ ក្នុង​វិទ្យុ​នៃ​ក្រុង​នោះ​ ដើម្បី​ទាមទា​ដែនដី​បាត់ដំបង និង សៀមរាប ពី​សៀម​មកឱ្យ​ខ្មែរ​វិញ
  • ១៩៤៦ ធ្វើការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ និង បង្រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ។
  • ខែមករា ​១៩៤៧ ជាស​មា​ជិ​ក្រុម​ជំនុំ​ក្រុម​វប្បធម៌
  • ១៩៥០ ក្រសួងអប់រំជាតិ តែងតាំង ជា​សាស្ត្រាចារ្យ
  • ១៩៥៧​ ជា​សាស្ត្រាចារ្យ​ឧ​ត្ត​ម​កិត្តិយសនៃវិទ្យាស្ថាន​គរុកោសល្យ , មហាវិទ្យាល័យ​អក្សរសាស្ត្រ និង មនុស្ស សាស្ត្រ ព្រមទាំង​ពុទ្ធិកមហាវិទ្យាល័យ
  • ១៩៥៦ ​ជា​ស្ថាបនិក​មួយរូប នៃសមាគម​អ្នកនិពន្ធ​ខ្មែរ (ឯកសារខ្លះថា នៅឆ្នាំ១៩៥៥)

ស្នាដៃ

  • ន​មោ​ដីកា​កថា នានា​ជាតក​វណ្ណ​ន , ធម្មបទ​និទ្ទេស , ទេវតា​ភាសិត និង ពុទ្ធភាសិត និង អត្ថបទ​​​ថៃ​លើ​សាស្ត្រា​ស្លឹក​រិត
  • រឿងប្រលោមលោកបិសាច​ស្នេហា , ភ្នំពេញ , ១៩៤២
  • រឿងប្រលោមលោកកុលាប​ប៉ៃលិន , ភ្នំពេញ , ១៩៤៣

គ្រឿងឥស្សរិយយស​

  • ​មុនី​សារ​ភរ​ណ៍ ប្រទេស​កម្ពុជា , ១៩៤០
  • អស្ស​រិ​ទ្ធិ៍​ក្រុង​លួង ប្រទេស​លាវ​
  • ​​អស្ស​រិ​ទ្ធិ៍ដ្រា​កុងអណ្ណាម នៃប្រទេស​អាណ្ណា​ម , ១៩៤៣
  • មេដាយការងារប្រាក់ ប្រទេស​កម្ពុជា , ១៩៤៨
  • ​មេដាយ​អស្ស​រិ​ទ្ធិ៍​មុនី​សារា​ភរ​ណ៍​កម្ពុជា , ១៩៥៧
  • ​មេដាយ​អនុ​ស្សរា ប្រាក់ ប្រទេស​កម្ពុជា ,១៩៦០
  • ​មេដាយ​អស្ស​រិ​ទ្ធិ៍ នៃ ព្រះរាជាណាចក្រ​កម្ពុជា ,១៩៦២

ការរៀបការ

  • ឆ្នាំ ១៩៣៧ លោកបានរៀបការជាមួយ ​នាង ងួន ណៃ​ស៊ីម នៅ​ផ្សារ​ឧដុង្គ សង្កាត់​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយ​មានកូន​ប្រុស​ ៧​ នាក់ និង កូនស្រី​ ៤​ នាក់៕

 

ដកស្រង់ និងសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cen, socialkhmer