មន្ត្រី​សាខា​កាំកុងត្រូល៖ ផ្សារលក់អាហារ និងផ្លែឈើ ដែលគ្មានសារធាតុគីមីមាន២កន្លែង នៅភ្នំពេញ

​​ទំនិញ​ប្រភេទ​ម្ហូបអាហារ​ដែលបាន​ដាក់​លក់​នៅផ្សារ​ព្រែកព្នៅ​ ​និង​ផ្សារស៊ិនជូរី​ផ្លាហ្សា ត្រូវ​បាន​រកឃើញ​ពុំមាន​ប្រើប្រាស់​សារធាតុគីមី​ឡើយ​ ​នេះបើតាម​ការអះអាង​របស់មន្ត្រី​សាខា​កាំកុងត្រូល​ ​នៃ​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​ចំណុះ​ឲ្យក្រសួង​ពាណិជ្ជកម្ម ​ចុះ​ត្រួត​ពិនិត្យ​ កាល​ពីថ្ងៃ​ទី២២ ​ខែមីនា ​ឆ្នាំ​២០១៨​។

មន្ត្រី​សាខា​កាំកុងត្រូល បាន​ត្រួត​ពិនិត្យ ​និង​ស្វែងរក​សារធាតុ​គីមី​ទំនិញ​ម្ហូប​អាហារ ​ដូច​ជា៖ ​

នៅ​ក្នុងផ្សារ​ព្រែកព្នៅ​ ​ទំនិញ​ម្ហូប​អាហារ​វេចខ្ចប់​ស្រាប់​ ​កែច្នៃរួច និង​ធ្វើតេស្ត​បឋម​ លើមី​លឿង​ស្រស់​ ​បាញ់ហយ​ ​បាញ់កាញ់​ ​នំ​បញ្ចុក​ប្រហិត​សាច់គោ​ គុយទាវ​សរសៃ​ធំ​ ​ចាហួយ​ខ្មៅ​ និង​បាន​យក​គំរូបន្លែ ​ផ្លែឈើ​ ចំនួន​ ១៤មុខ។​

ចំណែក​ឯនៅផ្សារ​ស៊ិនជូរី​ផ្លាហ្យា​ ​ធ្វើ​តេស្ត​បឋម​ទៅលើ​ម្ហូបអាហារ​រួមមាន​៖ ​បន្លែ ​ផ្លែឈើ​ស្រស់​ ​គ្រឿង​សមុទ្រ​ស្រស់​ ​សសៃមី​ ​គុយទាវ​ និង​ម្ហូប​អាហារ​ ​ដែល​ទុក​យូរ​ អាច​រក្សា​​​ស្រស់​ និង​មាន​ពណ៌​ស្អាត​ តួយ៉ាង​ដូចជា​ Borax, Formalin, Sodium hydro sulfite ក្នុងគោល​បំណង​ទាក់ទាញ​ដល់អ្នក​ប្រើប្រាស់​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay