អស្ចារ្យណាស់! ព្រោះតែសៀវភៅមួយក្បាល កូនខ្មែរម្នាក់ ហោះទៅបង្រៀនគេនៅជុំវិញពិភពលោក

កញ្ញា ថុន ថាវរី វ័យ​ ២៨ ឆ្នាំ បញ្ចប់​ការ​សិក្សាថ្នាក់អនុបណ្ឌិត ផ្នែកព័ត៌មានវិទ្យាពីសាធារណៈរដ្ឋ ឆេក បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល​ដែលមានចំណងជើងថា «នារីប្រពៃ» ឬ ជាភាសាអង់គ្លេស «Proper Women»។

សៀវភៅ​មួយ​ក្បាល​ដែលមានចំណងជើងថា «នារីប្រពៃ» របស់ កញ្ញា ថុន ថាវរី

តាម​រយៈ​ការ​និពន្ធ​សៀវភៅ​មួយ​ក្បាល​នេះ ធ្វើឱ្យកញ្ញា មាន​ឱកាស​ធ្វើ​ដំណើរ​ស្ទើរ​ពេញ​ប្រទេស​អ៊ឺរ៉ុប​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ការ​តែងនិពន្ធ​សៀវភៅ​ ហើយឆ្លៀត​ដើរ​កម្សាន្ត​ផ្ទាល់​ខ្លួន​ផង​ ដោយ​យក​ថវិកាដែល​ទទួល​បាន​ពីការ​ដើរ​ធ្វើ​បទ​បង្ហាញ​ទាំងនេះ​។ ក្រៅ​ពី​បណ្តាប្រទេស​នៅ អ៊ឺរ៉ុប កញ្ញា ក៏​ធ្លាប់​បន្តដំ​ណើរ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា ​អាមេរិច បារាំង អូទ្រីស ឥណ្ឌូនេស៊ី ថៃ ឡាវ ហើយ​បន្ចុប្បន្ន​ជាមគ្គុទេស​ទេសចរណ៍ នាំ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដើរ​កម្សាន្ត​ និង​សិក្សា​ជុំវិញ​ប្រទេស​កម្ពុជា​។

រូបភាព ក្រុមបោះតង់របស់ ថាវរី

ថារវី ប្រាប់ថា ដោយសារ​រូបនាង​ចូលចិត្ត​ការ​ដើរ​លេង​កម្សាន្ត​ ហើយរៀនសូត្របានច្រើនពី​បទ​ពិសោធន៍​ការ​ដើរ​កម្សាន្ត​ទាំង​នោះ ទើបបណ្តាលឱ្យខ្លួនឯងចាប់អារម្មណ៍លើ​ការសរសេរ និងដើរ​កម្សាន្ត​។ «ព្រោះការ​ដើរលេងកម្សាន្តធ្វេី​ឱ្យ​យើង​​ជួប​រឿងរ៉ាវ​ប្លែកៗ​ជាច្រើន​ ហើយ​វា​ក៏ក្លា​យ​ជា​រឿង​ដែល​អាច​និទាន​ប្រាប់​ដល់​មនុស្ស​ដទៃទៀត​» កញ្ញា ថាវរី បន្ថែម។ ដោយ​មាន​ការ​យល់​ឃើញ​ថា សៀវភៅ​ជា​ឃ្លាំង​ចំណេះដឹង​មួយ​មាន​តម្លៃ និង​ជា​ការ​បង្ហាញ​ពី​អារម្មណ៍​ រួម​ទាំង​សិល្បៈ​នៃ​ការ​សិក្សា​ ទើប​កញ្ញា​សម្រេច​ចិត្ត​សរសេរ​សៀភៅវ​ លើក​ទឹក​ចិត្ត​មួយ​ ចំណង​ជើង​ថា​ «នារីប្រពៃ» ដើម្បី​ស្រ្តី​ខ្មែរ​ទូទៅ​ក្នុង​សង្គម​មាតា​ធិបតេយ្យមួយ​នេះ​។

រូបភាពនៅ សហរដ្ឋអាមេរិក

សៀវភៅ «Proper Women» ឬ «នារីប្រពៃ» រៀប​រាប់​ពី​សង្គម​ខ្មែរ​ ដែល​ស្ត្រី​ភាព​ច្រើន​ជួប​ប្រទះ ដូចជា​ការ​សិក្សា ការងារ​ក្នុង​សង្គម និង​បញ្ហា​ទំនៀមទម្លាប់​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ស្រ្តី​មាន​ការ​លំបាក​រស់នៅ​ក្នុង​សង្គម​នេះ ​និង​មិន​រីក​ចម្រើន​។ សៀវភៅ​នេះ ដំបូង​ឡើយ កញ្ញា ថាវរី បាន​និពន្ធជា​ភាសារ​អង់​គ្លេស​ ដោយ​គិត​ថា​ ទីផ្សារ​សៀវ​ភៅ មាន​តែ​ជនបរទេស​។

រូបភាពនៅប្រទេស ឥណ្ឌូនេស៊ី

លើស​ពីការរំពឹង​ទុក​ដោយ​មាន​ការ​គាំទ្រ​ជា​ច្រើន​ពី​សិស្ស​និស្សិត​ខ្មែរ​នោះ សៀវ​ភៅ​នេះ​ក៏​ត្រូវ​បាន​ បោះ​ពុម្ភ​ជា​ភាសាខ្មែរ ដែលលក់ដាច់ស្តុកអស់​ប្រមាណ​ ៣ ០០០ ក្បាល​ហើយ​។

រូបភាពនៅប្រទេស Austria

បន្ចុប្បន្ន​កញ្ញា ថាវរី ក៏​កំពុង​បោះពុម្ព​សៀវ​ភៅ «នារីប្រពៃ» បន្ថែម ៣ ០០០ ច្បាប់​ទៀត ដោយ​មាន​ការ​សួរ​នាំ ​និង​កម្ម៉ង​ទុក​ជា​មុន​ជា​ច្រើន​កន្លែង ពិសេស​តាម​ស្ថាប័ន្ត អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើការ​ទាក់​ទង​នឹង​ស្រ្តី​។ កញ្ញា​ ថាវរី​ ក៏បញ្ជាក់​ទៀត​ដែរ​ថា​ខ្លួន​ក៏​កំពុង​សរសេរ​សៀវភៅថ្មី​មួយ​ក្បាល​ទៀត​ រៀបរាប់​ពី​ជីវប្រវត្តិរបស់​មនុស្ស​តស៊ូ​ម្នាក់​ដែលបានក្លាយខ្លួនជាបុគ្គល​គំរូ​ក្នុង​ការ​បង្កើត​មុខ​របស់​ថ្មី​ ឬសហ​គ្រិន​ភាព៕

សៀវភៅជាភាសាអង់គ្លេសរបស់កញ្ញា ថាវរី

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay