អាណត្តិ សម្រាប់មេដឹកនាំលើពិភពលោក

នៅតាមប្រទេសមួយចំនួននៅលើពិភពលោក (ជាពិសេសប្រទេសមហាអំណាច) តែងតែបង្កើតច្បាប់ស្តីអំពីអាណត្តិមេដឹកនាំគ្រប់គ្រងប្រទេស ដោយឡែកប្រទេសមួយចំនួនដែលកំពុងអភិវឌ្ឍក៏មិនទាន់បានបង្កើតច្បាប់មួយនេះដែរ។ តោះមកមើលអាណត្តិប្រទេសនីិមួយៗនោះទាំងអស់គ្នា៖

១)​ ប្រទេសអាមេរិក

  • កាន់ដំណែងត្រឹម ២ អាណត្តិប៉ុណ្ណោះ (១ អាណតិ្ត ៤ ឆ្នាំ)

២) ប្រទេសរុស្ស៊ី

  • កាន់ដំណែងមិនកំណត់អាណត្តិ តែមិនឲ្យកាន់អំណាចជាប្រធានាធិបតី ៣ អាណត្តិជាប់គ្នាឡើយ (១ អាណត្តិ ៤ ឆ្នាំ)

៣) ប្រទេសចិន

  • កាន់ដំណែងត្រឹម ២ ​អាណត្តិ​ប៉ុណ្ណោះ (១ អាណត្តិ ៥ ឆ្នាំ) ដោយការសម្រេចរបស់បក្ស តែថ្មីៗនេះ ប្រទេសចិនមានការបោះឆ្នោតដោយសម្រេចឱ្យប្រធានាធិបតីកាន់ដំណែងជារាងរហូត។

៤) ប្រទេសចក្រភពអង់គ្លេស

  • កាន់ដំណែងមិនមានកំណត់សម្រាប់អាណត្តិនាយករដ្ឋមន្ត្រីឡើយ ដោយអាចកាន់អំណាចបានច្រើនអាណត្តិ (១ អាណត្តិ ៥ ឆ្នាំ) តែមិនអាចរាប់សិបឆ្នាំឡើយ

៥) ប្រទេសបារាំង

  • កាន់តំណែង​បាន​ច្រើនបំផុត ២ អាណត្តិ (១ អាណត្តិ ៥ ឆ្នាំ)

៦) ប្រទេសជប៉ុន

  • កាន់ដំណែងមិនកំណត់សម្រាប់អាណត្តិនាយករដ្ឋមន្រ្តី

៧) ប្រទេសឥណ្ឌា

  • កាន់ដំណែងមិនកំណត់សម្រាប់អាណត្តិប្រធានាធិបតី (១ អាណត្តិ ៥ ឆ្នាំ)

៨) ប្រទេសកូរ៉េខាងត្បូង

  • កាន់ដំណែងជាប្រធានាធិបតីបានតែ ១ អាណត្តិប៉ុណ្ណោះ (១ អាណត្តិ ៥ ឆ្នាំ)

៩) ប្រទេសអ៊ីស្រាអែល

  • កាន់ដំណែងជាប្រធានាធិបតីបានតែ ១ អាណត្តិប៉ុណ្ណោះ (១ អាណត្តិ ៧ ឆ្នាំ)

១០) ប្រទេសអ៊ីរ៉ាក់

  • កាន់ដំណែងជាប្រធានាធិបតីបានតែ ២ អាណត្តិប៉ុណ្ណោះ (១ អាណត្តិ ៤ ឆ្នាំ)

១១) ប្រទេសកម្ពុជា

  • កាន់ដំណែងមិនកំណត់អាណត្តិនាយករដ្ឋមន្រ្តី ​(១ អាណត្តិ ៥ ឆ្នាំ)

១២) ប្រទេសថៃ

  • កាន់ដំណែងជានាយករដ្ឋមន្ត្រីបានតែ ២ អាណត្តិ (១ អាណត្តិ ៤ ឆ្នាំ)

១៣) ប្រទេសសិង្ហបុរី

  • កាន់ដំណែងមិនកំណត់សម្រាប់អាណត្តិនាយករដ្ឋមន្រ្តី

១៤) ប្រទេសហ្វីលីពីន

  • កាន់ដំណែងជាប្រធានាធិបតីបានតែ ១ អាណត្តិប៉ុណ្ណោះ (១ អាណត្តិ ៦ ឆ្នាំ)

១៥) ប្រទេសឥណ្ឌូនេស៊ី

  • ប្រធានាធិបតី បានតែ ២ អាណត្តិប៉ុណ្ណោះ (១ អាណត្តិ ៥ ឆ្នាំ)

១៦) ប្រទេសម៉ាឡេស៊ី

  • កាន់ដំណែងមិនកំណត់សម្រាប់អាណត្តិនាយករដ្ឋមន្រ្តី ​(១ អាណត្តិ ៥ ឆ្នាំ)

១៧) ប្រទេសវៀតណាម

  • ប្រធានាធិបតី ១ អាណត្តិ ៥ ឆ្នាំ (ជ្រើសរើសដោយបក្ស)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ jakjay