អស្ចារ្យណាស់! កូនខ្មែរម្នាក់ បានទៅលេងបាល់នៅក្លិបយក្ស Barcelona ប្រទេសអេស្ប៉ាញ

កុមារាខ្មែរ Dome ដែលមានឈ្មោះពេញថា Kasidef Vasunan បានធើ្វដំណើរត្រលប់មកកាន់ប្រទេសកម្ពុជា វិញហើយ កាលពីយប់ម្សិលមិញ ក្រោយចំណាយពេល៥ថៃ្ង ហ្វឹកហាត់នៅក្លិបយក្ស Barcelona។

កុមារាខ្មែរ Dome ជាមួយនឹងឪពុកម្តាយ

Kasidef Vasunan គឺជាយុវជនថ្នាលរបស់ក្រុមបឹងកេត និងបានចូលហ្វឹកហាត់នៅសាលាបាល់ទាត់ ខណៈការដែលមានឱកាស បានទៅហ្វឹកហាត់នៅក្រុមដ៏ខ្លាំងជាងគេលើលោកនេះ គឺដោយសារតែ កុមារារូបនេះ បានធើ្វតេស្ដកម្រិតបាល់ទាត់របស់ខ្លួននៅប្រទេសសិង្ហបុរី ហើយបានធើ្វឲ្យគ្រូបង្វឹកដែលមកពី Barcelona ពេញចិត្ដ ទើបពួកគេធើ្វការអញ្ជើញកុមារារូបនេះ ទៅហ្វឹកហាត់នៅលើទឹកដីនៃទ្វីបអឺរ៉ុបនេះតែម្តង។

កុមារាខ្មែរ Dome

កុមារាដែលមានឈាមជ័រខែ្មរ កាត់ថៃ រូបនេះ ត្រូវបានក្លិបលំដាប់កំពូលរបស់ពិភពលោកនេះ ជ្រើសរើសដើម្បីហ្វឹកហាត់នៅទីនោះ រយៈពេលចំនួន ៥ថៃ្ង គឺចាប់ពីថៃ្ងទី១៩ ដល់ថៃ្ងទី២៣ ខែមីនា ឆ្នាំ២០១៨ ។ ខណៈពេលនេះរូបគេបានមកដល់ទឹកដីប្រទេសកម្ពុជា វិញហើយ កាលពីយប់ម្សិលមិញនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!