សាហាវខ្លាំង! សូម្បី អ្នកប្រដាល់ល្បីនៅថៃ ក៏យកបទ “មាន់ស្រែ” ទៅចាក់រាំនៅលើសង្វៀនដែរ (វីដេអូ)

ពីមួយថ្ងៃទៅមួយថ្ងៃ បទ«មាន់ស្រែ» របស់តារាចម្រៀងនៅក្នុងផលិតកម្មថោន កញ្ញារ៉ាប៊ីកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង មិនថានៅក្នុងប្រទេស និងក្រៅប្រទេស ខណៈពេលដែលម្ចាស់បទមួយនេះ ទៅកើបលុយនៅក្រៅប្រទេស។

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា គ្រាន់តែចេញបទនេះភ្លាមក៏មានការរាំCoverជាច្រើន ជាមួយនឹងក្បាច់រាំប្លែកភ្នែក ជាពិសេសនោះគឺ ប្រជាជននៅប្រទេសថៃតែម្តង ដែលភាគច្រើនមានអ្នកCover រាំនៅក្នុងកម្មវិធីTiktok រាប់ម៉ឺននាក់។

កីឡាករថៃរាំបទ«មាន់ស្រែ»

ដោយឡែក កាលពីពេលថ្មីៗនេះ ពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន ដែលមានកីឡាករប្រដាល់ថៃដ៏ល្បីមួយរូប គឺលោក Por Tor Thor បានជ្រើសយកបទចម្រៀង «មាន់ស្រែ»មករាំលេងកម្សាន្ត យ៉ាងឡូយ និងធ្វើឲ្យកក្រើកសង្វៀនប្រដាល់។

កីឡាករថៃរាំបទ«មាន់ស្រែ»

ស្របពេលជាមួយគ្នានេះដែរ ក៏មានមនុស្សជាច្រើនដែលទស្សនានៅទីនោះ បានស្រែករាំលេងជាមួយបទនេះយ៉ាងសប្បាយរីករាយ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នាដូចខាងក្រោមនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!