គ្រាន់តែថតបទថ្មី “អាវជជុះ” របស់កញ្ញា យូរី ផ្អើលពេញផ្សារបឹងកេងកង (វីដេអូ)

តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ ក៏ដូចជាម្ចាស់បទចម្រៀងដ៏ល្បី «ចាក់ទឹកដូង» កញ្ញា យូរី កំពុងតែមានសន្ទុះបានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីចេញបទចម្រៀងរបស់ខ្លួនជាច្រើន សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលកាន់តែជិតចូលមកដល់នាពេលខាងមុខ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា យូរី បានបង្កភាពភ្ញាក់ផ្អើល ដោយសារតែតារាស្រីរូបនេះ បានយកបទថ្មីមានចំណងជើងថា «អាវជជុះ» ជាមួយនឹងអ្នករាំផ្ទាល់ខ្លួន ទៅរាំនៅកណ្តាលផ្សារបឹងកេងកង។ តោះទស្សនាវីដេអូដូចខាងក្រោម៖

យ៉ាងណាមិញ ម្តងនេះ កញ្ញា យូរី ពិតជាធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រប្លែកភ្នែកមែនទែន ព្រោះនេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញនាងទៅរាំកណ្តាលផ្សារ ដែលធ្វើឲ្យផ្អើលអ្នកផ្សារបឹងកេងកងបែបនេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!