ក្រោយជោគជ័យហាងមួយ ពេលនេះម្តាយរបស់ សារ៉ាយ សក្ខណា បើកហាងកាហ្វេប្រេនធំមួយទៀត

តារាសម្តែងស្រីដែលបានសាងកេរ្តិ៍ឈ្មោះបានយ៉ាងច្រើននៅក្នុងវិស័យសិល្បៈ អ្នកនាងសារ៉ាយ សក្ខណា ពេលនេះនាងហាក់ដូចជាមិនសូវមានភាពមមាញឹកខ្លាំងដូចមុន ក្រោយតារារូបនេះបានសាងសុភមង្គល និងបង្កើតគ្រួសារ។

អ្នកនាង សារ៉ាយ សក្ខណា និងក្រុមគ្រួសារ

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏ទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាត គួរឲ្យស្រលាញ់ ដែលកាន់តែធ្វើឲ្យជីវិតគ្រួសារនាង មានភាពកក់ក្ដៅខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ម្តាយសារ៉ាយ សក្ខណា និងហាងថ្មី

ដោយឡែក កាលពីថ្មីៗនេះនៅក្នុងបណ្តាញសង្គមរបស់នាង បានបង្ហោះសារអបអរ និងជូនពរម្តាយ ដែលទើបនឹងបើកហាងលក់កាហ្វេមួយកន្លែង នៅក្នុងហាងកាហ្វេនោះដែរ ពិតជាធំនិងស្រស់ស្អាត មិនចាញ់ហាងកាហ្វេប្រ៊េនៗដទៃនោះទេ។

ហាងថ្មីរបស់ម្តាយសារ៉ាយ សក្ខណា

ស្របពេលជាមួយនឹងភាពជោគជ័យមួយនេះ ក៏មានអ្នកគាំទ្រក៏ដូចជាមិត្តរួមសិល្បៈបានចូលរួមអបអរម្តាយរបស់នាងផងដែរ។ ក្នងនោះដែរ នេះជារបររកស៊ីទី២​របស់ម្តាយនាង បន្ទាប់ពី របរមុន បើកហាងលក់បាយ ទទួលបានជោគជ័យខ្លាំង៕

ម្តាយសារ៉ាយ សក្ខណា និងហាងថ្មី

ម្តាយសារ៉ាយ សក្ខណា និងហាងថ្មី

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ khmerload