ញាក់សាច់! គ្រាន់តែលេងហ្គេមមុខកុំព្យូទ័រសោះ យុវជនម្នាក់ អាចរកបាន ៥០ម៉ឺនដុល្លារក្នុងមួយខែៗ

Tyler Blevins ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ “Ninja” ជា​អ្នក​លេង​ហ្គេម​ផ្សាយ​ផ្ទាល់​​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ដោយ​រូប​គេ​អាច​រក​ចំណូល​បាន​ដល់​ ៥០០ ០០០ ដុល្លារ​ក្នុង​មួយ​ខែ​។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​ CNBC ឲ្យ​ដឹង​ថា​​ចំណូល​របស់​ Ninja មាន​ច្រើន​ប្រភព​រួម​បញ្ចូល​គ្នា​ ប៉ុន្តែ​ប្រភព​ចំណូល​ធំ​គឺ​​ជាង​គេ​គឺ​បាន​មក​ពី​ Amazon Prime និង Twitch Prime សេវាកម្ម​លេង​ហ្គេម​ដ៏​ធំ​មួយ។ ​ពេល​ដែល​គណនី​លើ​សេវាកម្ម​ទាំងពីរ​របស់​ Ninja ទទួល​បាន​ Follower ថ្មីៗ​ គេ​ក៏​ទទួល​បាន​ចំណូល​ទៅ​តាម​ហ្នឹង។ បច្ចុប្បន្ន​នេះ​ Ninja មាន​ Follower ចំនួន​ ៣,៧ លាន​នាក់​លើ​ Twitch និង​​ ៥ លាន​នាក់​លើ​ YouTbe ផង​ដែរ។

PUBG

ចំនួន​ Follower ​របស់​ Ninja កាន់​តែ​​កើន​ឡើង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ តាម​រយៈ​ការ​លេង​ហ្គេម​​ Fornite ​និង​ PlayerUnknown’s Battlegrounds (PUBG) ជា​ហ្គេម​កំពុង​ល្បី​ខ្លាំង។

គួរ​ដឹង​ថា​ Ninja បាន​ចាប់​ផ្ដើម​ការ​លេង​ហ្គេម​នេះ​តាំង​ពី​ឆ្នាំ​ ២០១១ មក​ម្ល៉េះ​ ដោយ​បច្ចុប្បន្ន​នេះ​​រូប​គេ​មាន​វ័យ​ ២៦ ឆ្នាំ៕​​​​​​​​​​​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!