EDC ប្រាប់​មូលហេតុ​ដាច់​ភ្លើង​ទូទាំង​ប្រទេស​រសៀល​នេះ

អគ្គិសនី​កម្ពុជា (EDC) បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី ២៧ ខែ​មិថុនា​នេះ វេលា​ម៉ោង ១:៥៥ នាទី​ ថ្ងៃ​ត្រង់ មាន​ករណី​ដាច់​ចរន្ត​អគ្គិសនី​ពី​អនុ​ស្ថានីយ​តាកែវ ដែល​ជាខ្សែ​បញ្ជូន​មក​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ខ្សែ​បណ្តាញ​បញ្ជូន ធ្វើ​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស។

អាស្រ័យ​ហេតុនេះ សូម​សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អធ្យា​ស្រ័យ ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនីនេះ​​ដោយ​អនុគ្រោះ ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ samboads