ពិតជាមិនធម្មតា! និស្សិតដាំផ្សិតរកចំណូលជាមធ្យម ១ លានរៀល/ថ្ងៃ

លោក ស៊ូណាន់ ចាន់ណារ៉ុង ជានិស្សិតផ្នែកកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានវ័យទើបតែ ២៥ ឆ្នាំ តែលោក​ក្លា​យ​ជាម្ចាស់អាជីវកម្មខ្នាតតូច ដាំផ្សិតមួយអាចរកប្រាកចំណេញជាមធ្យមក្នុងមួយថ្ងៃ ប្រមាណ ១ លានរៀល។ ចាន់ណារ៉ុង មានទឹកចិត្តស្រឡាញ់ជំនាញដំាផ្សិតតំាងពីតូចមកម្ល៉េះ ហើ​យ​លោកក៏ចាប់ផ្តើមចូលរៀនកសិកម្មចាប់ជំនាញ​ផ្សិតនៅ​សាល​ក​វិទ្យា​ល័យតែម្តង មិនត្រឹម​តែប៉ុណ្ណោះលោកក៏តែងទៅរៀនបច្ចេកផ្សិតនៅបរទេស ជាពិសេសប្រទេសវៀតណាមជាដើម។

លោកចាន់ណារ៉ុង បាននិយាយថា រាល់ថ្ងៃលោកអាចរកប្រាក់ចំណេញអាជីវកម្មនេះប្រមាណ ១រៀល ហើ​យលោកលក់​ពូជ​ផ្សិ​​ត​ទៅដល់កសិករតាមបណ្តាខេត្តមួយចំនួនជាប់ទីក្រុងភ្នំពេញ និងអង្គការកសិកម្មផងដែរ។ លោកបន្តថា ទីផ្សារ​ផ្សិតនៅក​ម្ពុ​ជាបច្ចុប្បន្ននេះ មានទំហំធំណាស់ឲ្យតែមានផ្សិតលក់ ជាក់ស្តែងកសិករដែលមកទិញពូជពីលោកផ្ទាល់ ពួកគាត់មិ​នខ្វះ​ពីទី​ផ្សា​​រនោះទេ ដោយតម្រូវ​ការ​ទីផ្សារផ្សិតមានច្រើន តែខ្វះផ្សិត ណាមួយផ្សិតមានច្រើនប្រភេទ តែគ្មានអ្នកដាំ។ ផ្សិត​អាចដាំ​ដុះ​គ្រ​ប់រដូវកាល ឲ្យតែយើងមានបច្ចេកទេសច្បាស់លាស់។

លោកបានបន្តថា តាមបទពិសោធន៍ជាក់ស្តែង យើងមានផ្សិតប៉ុន្មានតោន ក៏លក់អស់ដែរ ដោយសារតម្រូវការខ្ពស់ តែការ​ផ្គ​ត់​ផ្គង់​នៅមានចំនួនទាប​ ជាក់ស្តែងយើងមិនទាន់មានផ្សិតសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយទេ សម្រាប់ខេត្តកំពង់ចាម ចុះ​​នៅ​ខេ​ត្ត​ដទៃវាកាន់តែមានតម្រូវការខ្ពស់។ ម្យ៉ាងទៀត បើយើងមានបច្ចេកទេសខ្ពស់ យើងអាចផលិត​ផ្សិតណាដែលមា​នតម្លៃ​ថ្លៃ ដូចជាផ្សិតលីងជឺសុទ្ធសឹង​តែផ្សិតមានតម្លៃថ្លៃ តែយើងត្រូវការបច្ចេកខ្ពស់ ហើយការដំាមានលក្ខណៈស្តង់ដារ តាមបែប​បទ​ដ្ឋាន។ បើយើងមានផ្សិតដែលមានគុណភាពខ្ពស់យើងអាចធ្វើការនាំចេញទៅទីផ្សារជប៉ុន និងអឺរ៉ុបជាដើម។

លោកបន្តថា ការដាំផ្សិតមិនត្រូវការដីទេ តែត្រូវការកាកសំណល់កសិកម្ម។ កសិករភាគច្រើនទាក់ទងរូបលោកដើម្បីទិញពូជ និងបង្រៀន​បច្ចេកទេស ហើយប្រសិនបើកសិករណាចង់ដាំផ្សិត តែមិនទាន់ចេះ លោកមានសមគម​ផ្សិត​នៅខេត្ត​កំព​ង់​ចាម​ជា​កន្លែងបណ្តុះបណ្តាល និងអនុវត្ត។ កសិករដែលបាន​​ទាក់ទងលោកក្នុងការទិញពូជផ្សិតយកទៅដាំ ភាគច្រើនពួកគា​ត់​យក​​ពេលទំនេរពីការធ្វើស្រែចំការ ហើយពួកគាត់មកដាំផ្សិត​ ហើយអាចរកចំណូលក្នុង ១ វគ្គ ពី ១ លានឡើង អាស្រ័​យនៃកា​រដាំ​ដុះ​ផ្ទាល់របស់ពួកគាត់ សម្រាប់រយៈពេលនៃការប្រមូលផលវិញជាមធ្យមត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ ពួកគាត់អាច្រមូលផលបាន។

លោកបានបន្ថែមថា លោកកំពុងតែរៀបចំឲ្យមានសហគមផ្សិតនៅតាមបណ្តាលខេត្ត​ ដើម្បីជួយជ្រុមជ្រែងបច្ចេកទេសក​សិក​ម្ម​ដល់​កសិករលើផ្នែកដំណាំផ្សិត។ ហើយនៅពេលអនាគតលោកចង់បង្កើតក្រុមហ៊ុនធំមួយ ដោយចំណាយដីប្រមាណ  ៥ ហិក​តា ប្រើប្រាស់បច្ចេកទេសខ្ពស់ ហើយមានផ្សិតច្រើន​ប្រភេទ និងធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ លោក​ចង់​លើ​​ក​ទឹកចិត្តពលរដ្ឋខ្មែរគួរតែ​ងាកមកដាំផ្សិតសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ព្រោះផ្សិតមានច្រើនប្រភេទណាស់ តែគ្មាន​ការ​ផ​លិត​ច្រើ​នគ្រប់គ្រាន់តាមតម្រូវការទីផ្សារនៅឡើយ៕

បើលោកអ្នកចង់ដឹងបច្ចេកទេសដាំផ្សិត ឬក៏ទីផ្សារ លោកអ្នកអាចសាកសួរទៅយុវជននេះ ផ្ទាល់ តាមរយៈ 086 770022។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia