សម្រាប់អ្នកធ្លាប់ជិះយន្តហោះ តើអ្នកធ្លាប់ដឹងដែរឬទេថា ហេតុអ្វីគេប្រើកៅអីអង្គុយពណ៌ខៀវ?

តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​ដែរ​ទេ​ទៅ​លើ​ពណ៌​កៅអី​​អង្គុយ​លើ​យន្តហោះ? ពួក​វា​តែងតែ​មាន​ពណ៌​ខៀវ ហើយ​មាន​ករណី​លើកលែង​តិចតួច​បំផុត ដែល​គេ​ប្រើ​ពណ៌​ផ្សេង​ជំនួស។

មនុស្ស​មួយ​ចំនួន​សន្មត​ថា ពណ៌​ខៀវ​នេះ​ត្រូវ​បាន​គេ​ជ្រើសរើស ព្រោះ​វា​រំលឹក​យើង​អំពី​ផ្ទៃ​មេឃ។ ប៉ុន្តែ​ការ​ពន្យល់​មិនមែន​សាមញ្ញ​បែប​នោះ​ទេ។

កៅអី​អង្គុយ​ពណ៌​ខៀវ​នៅ​លើ​យន្តហោះ ត្រូវ​បាន​គេ​ប្រើ​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់ ក៏​ជ្រើសរើស​យក​ពណ៌​នេះ​ដែរ។ បើ​យោង​តាម​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អង់គ្លេស បាន​ឲ្យ​ដឹង​ថា មនុស្ស​ភាគច្រើន​ប្រដូច​ពណ៌​ខៀវ​ទៅ​នឹង ភាព​ជឿជាក់ និង សុវត្ថិភាព ហើយ​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នកដំណើរ​លើ​យន្តហោះ។

ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​ការ​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ដែរ​ថា ៩០ ភាគរយ​នៃ​មនុស្ស​ធ្វើ​ការ​សម្រេចចិត្ត​លើ​ភាព​ទាក់ទាញ​នៃ​ក្រុមហ៊ុន​មួយ គឺ អាស្រ័យ​លើ​ពណ៌​ម៉ាក។

មិនតែប៉ុណ្ណោះ វា​មាន​ហេតុផល​ជាក់ស្ដែង​មួយ​ចំនួន​ទៀត ដូចជា ភាព​កខ្វក់ , ស្នាម​ប្រឡាក់ និង ស្នាម​កកិត គឺ​មើល​មិន​សូវ​ឃើញ​ឡើយ​នៅ​លើ​ពណ៌​ខៀវ។ លើស​ពី​នេះ​ទៅ​ទៀត កៅអី​អង្គុយ​ពណ៌​ខៀវ អាច​ប្រើ​បាន​រយៈពេល​យូរ​ជាង បើ​ប្រៀបធៀប​ជាមួយ​កៅអី​ដែល​មាន​ពណ៌​ស្រាល​ជាង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!