មោទនភាពជាតិ! ជើងខ្លាំងកូនខ្មែរ៣រូប ដែលកំពុងកាន់ដំណែងកំពូលៗក្នុងស្ថាប័នអន្តរជាតិ​

មិន​ថា​យុវជន​នៅ​កម្ពុជា ក៏​ដូចជា​យុវជន​នៅ​ប្រទេស​ផ្សេង​ទៀត​ តែង​ប្រាថ្នា​ចង់​ធ្វើ​ការ​ក្នុង​ស្ថាប័ន​ល្បី​ៗ​ក្នុង​ពិភពលោក ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​កូន​ខ្មែរ​៣​រូប​ដែល​មាន​សមត្ថភាព​មិន​ធម្មតា អាច​ហក់​ចូល​ក្នុង​តំណែង​កំពូលៗ នៅ​ស្ថាប័ន​អន្តរជាតិ​ដូច​ខាង​ក្រោម​នេះ៖

១) លោក​បណ្ឌិត ឆាយ ហុកផេង

លោក​​បាន​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ១៩៧៤។ ក្នុង​សម័យ​កាល​ដែល​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ លោក​បណ្ឌិត​បាន​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង ​ថ្នាក់​អនុបណ្ឌិត​ច្បាប់អន្តរជាតិ ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ឆ្នាំ​១៩៧៦។ នៅ​ប្រទេស​បារាំង​ដដែល លោក​បណ្ឌិត ឆាយ ហុក​ផេង ក៏​បាន​បញ្ចប់​ការ​សិក្សា​​បណ្ឌិត​ច្បាប់​ថ្នាក់​រដ្ឋ​ ពី​សាកលវិទ្យាល័យ ស៊របោន (SORBONNE) ក្រុង​ប៉ារីស ក្នុង​ឆ្នាំ១៩៨០។

កូន​ខ្មែរ​មាន​ដើម​កំណើត​នៅ​ខេត្ត​កណ្ដាល​រូប​នេះ ធ្លាប់​បម្រើ​ការងារ​ក្នុង​អគ្គនាយកដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​សង្គម នៅ​ប្រទេស​បារាំង​ដោយ​គ្រប់គ្រង​លើ​បុគ្គលិក​ចំនួន ៥២០ នាក់ ពី​ឆ្នាំ​១៩៨១ ដល់ឆ្នាំ១៩៩០។ បន្ទាប់​មកពី​ឆ្នាំ១៩៩០ ដល់ ឆ្នាំ១៩៩៣ លោក​បាន​បម្រើ​ការងារ​ជា​អធិការ​ត្រួត​ពិនិត្យ​នៅ​ក្រសួង​ហិរញ្ញវត្ថុ​បារាំង។

ក្រោយ​មក​ទៀត លោក​បាន​ចូល​សិក្សា​នៅ​សាលា​ជាតិ​ចៅក្រម​បារាំង។ ជា​ឱកាស​ដ៏​ល្អ លោក​បាន​វិវត្តន៍​ខ្លួន ​ជា​ចៅក្រម​ស៊ើបអង្កេត ពី​ឆ្នាំ១៩៩៦ ដល់ ឆ្នាំ១៩៩៨។ ពី​ឆ្នាំ​១៩៩៨ រហូតដល់ឆ្នាំ២០០៥ លោក​បណ្ឌិត​ក៏​ក្លាយ​ជា​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​(៥០%) និង​ជា​ចៅក្រម​ផ្នែក​រដ្ឋប្បវេណី​ផ្សេងៗ​ផង ដូចជា​ក្នុងវិស័យ៖ សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ – សហគ្រាស និង​ក្រុមហ៊ុន​ក្ស័យធន – ធានារ៉ាប់រង- សាងសង់​អាគារ – កិច្ចសន្យា​ខ្ចី​ប្រាក់ – សិទ្ធិ​ជនបរទេស។ ពីឆ្នាំ២០០៥ ដល់​បច្ចុប្បន្ន ជា​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​បារាំង (១០០%)។

ចាប់ពីឆ្នាំ១៩៩៦ ដល់​បច្ចុប្បន្ន សកម្មភាព​ក្រៅ​ពី​ការ​កាត់​ក្ដី គឺ​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​តំណាង​រាស្ត្រ តំណាង​ស្រុក ជាអាទិ៍ លោក​បណ្ឌិត​គឺ​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចុះ​សង្កេតការណ៍​តាម​ការិយាល័យ​បោះឆ្នោត ឃុំ-ស្រុក។

២) យុវជន​មក​ពី​ខេត្ត​បាត់ដំបង គិត ពិនវិជ័យ​វិសេស ក្លាយ​ជា Director of IT នៅ​ឌូបៃ

ការ​ខិតខំ​ប្រឹងប្រែង​ពី​ជំនួយការ IT កាន់​ Internet Cafe ផ្នែក​ Network ពី​ខ្មែរ រហូត​ក្លាយ​ជា​បុគ្គលិក​ឆ្នើម ទទួល​បាន​ការ​កោត​សរសើរ​ ដំឡើង​តួនាទី​ច្រើន​ដង រហូត​ដល់​កៅអី “អគ្គនាយកព័ត៌មានវិទ្យា” នៅ​បរទេស​ ពិត​ជា​រឿង​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។

ឱកាស សមត្ថភាព បូក​ផ្សំ​​ការ​សម្រប និង​ការវិវឌ្ឍន៍​ខ្លួន បាន​រុញ​ច្រាន​ឲ្យ​យុវជន​មក​ពី​ខេត្ត​បាត់ដំបង គិត ពិនវិជ័យ​វិសេស ក្លាយ​ជា​បុគ្គល​គំរូ និង​ជោគជ័យ​ម្នាក់​ពី​កម្ពុជា​នៅ​ដែនដី​សេដ្ឋប្រេង។ តួនាទី​ជា Director of IT របស់ វិសេស បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ក្រុមហ៊ុន​ដ៏​ធំ​មួយ ដែល​បម្រើ​សេវាកម្ម​ខាង​សណ្ឋាគារ មាន​រាប់​ពាន់​បន្ទប់ មាន​ឈ្មោះ​ថា Madinat Jumeirah Resort ស្ថិត​នៅ​ក្រុង ឌូបៃ ប្រទេស​អារ៉ាប់រួម។

Madinat Jumeirah Resort នៅ​ឌូបៃ កន្លែង​ការងារ​របស់ ពិនវិជ័យវិសេស

លោក វិសេស ជាមួយ​ភរិយា និង​កូនៗ

លោក វិសេស ជាមួយ​ភរិយា និង​កូនៗ

លោក វិសេស ជាមួយ​ភរិយា

លោក វិសេស ជាមួយ​ភរិយា

លោក វិសេស ជាមួយ​ភរិយា

៣) លោក យី សុជាតិ កំពុង​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ធំ​លើ​លោក

លោកយី សុជាតិ(ពាក់អាវក្រឡា) និងក្រុមការងារ

គ្រាន់​តែ​លឺ​ឈ្មោះ Microsoft,Startup,Facebook,Google ដែល​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ធំៗ ​របស់សហរដ្ឋអាមេរិក​ ហើយ​​អ្នក​ណាៗ​ក៏​ចង់​ទៅ​ធ្វើការ​​នៅ​ក្រុមហ៊ុន​ទាំង​នោះ​ដែរ។ ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទី​នោះ ​គឺ​មាន​ចំណូល​ខ្ទង់ម៉ឺន​សែន​ដុល្លារ​ក្នុង១ឆ្នាំៗ ទៅតាមតួនាទី។ អ្នកខ្លះ​គិត​ថា​បែប​មាន​តែ​បុគ្គលិក​​បរទេស​ខ្លាំងៗ​មកពី​ប្រទេស​រីកចម្រើន​ខ្លាំង​ទេ​ ទើប​អាច​ទៅ​ធ្វើការ​ទីនោះ​កើត។ មិន​ដូច្នេះ​ទេ​តាម​ការ​ពិត​ទៅ​ គឺ​មាន​ខ្មែរ​យើង​១រូបដែរ ​ដែល​អាច​ឈាន​ជើង​ចូល​ក្រុមហ៊ុន​លំដាប់​ពិភពលោក។

លោកយី សុជាតិ(ពាក់អាវក្រឡា) 

មាន​បទ​ពិសោធន៍​ការងារ និង​សមត្ថភាព​​មិនធម្មតា​រយៈ​ពេល​៩ឆ្នាំ​ គឺ​ធ្វើ​ការ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​យក្ស​ធំៗ​ របស់​សហរដ្ឋអាមេរិក​នោះ​ គឺ​លោក ​យី ​សុជាតិ ​វិស្វករ​ខ្មែរ​ដំបូង​គេ​ដែល​​បាន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​Microsoft កាន់​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប។

(រាប់ពីឆ្វេងទី២) លោកយី សុជាតិ (ពាក់អាវក្រឡា) 

លោក​បាន​បញ្ចប់​ការសិក្សា​ពីសកលវិទ្យាល័យ Maharashi University of Managemnet របស់​អាមេរិក។វិស្វករ​ខ្មែរ​រូប​នេះ​មាន​ជំនាញ​ពិសេស​ផ្នែក Softwear​​​​ ដូច្នេះ​បច្ចុប្បន្ន​នេះ​លោក​ក៏​បន្ត​ធ្វើការ​​ជា​អ្នក​ទទួល​បន្ទុកWeb​ Application​ នៃ​ក្រុមហ៊ុន​ធំ១​ទៀត​គឺ ​Startupនៅសហរដ្ឋអាមេរិច។ ​លោក​មាន​ការ​ចែក​រំលែក​បទពិសោធ​៥ចំណុច ​ទៅ​កាន់​អ្នក​ទាំងអស់​គ្នា​ ដែល​ចង់​មាន​ទទួល​ឱកាស​ការងារ​ល្អ​នៅ​បរទេស​ពិសេសសហរដ្ឋអាមេរិក។

១) មូលដ្ឋានគ្រឹះកុំព្យូទ័រច្បាស់លាស់

២) ភាពឆ្លាតវៃ​និង​ឆ្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា​

៣) ការសរសេរ​កូដកុំព្យូទ័រ​គឺថ្មីជានិច្ច

៤) ទំនាក់ទំនងល្អនិងមានប្រសិទ្ធភាពបំផុត

៥) អត្តចរិតផ្ទាល់ខ្លួនពិសេសបំផុត។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay