ឡូយកប់! លោក​ឧកញ៉ា ម៉ុង ឬទ្ធី លែងត្រី​គីង្គក់ចំនួន ១២៦​ក្បាល ដើម្បីឱ្យក្មេងៗបានស្គាល់

លោក​ឧកញ៉ា ម៉ុង ឬទ្ធី កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មីនា​ ឆ្នាំ​២០១៨ បាន​យក ត្រី​គីង្គក់ ចំនួន​១២៦​ក្បាល ទៅ​លែង​ទុក​ក្នុង​ស្រះ​ទឹក​ជិត​សមុទ្រ​កែវ​ផុស សម្រាប់​ឲ្យ​ក្មេងៗ ឬ​អ្នក​មិន​ដែល​ស្គាល់​ត្រី​ប្រភេទ​នេះ ទៅ​មើល​បានស្គាល់​។

លោក​ឧកញ៉ា​បាន​បញ្ជាក់​តាម​ហ្វេសប៊ុក​ផេក​របស់​លោក​ថា “ខ្ញុំ​បាន​ជីក​ស្រះទឹក​ពីរ​កន្លែង​ជាប់មាត់​សមុទ្រ​កែវ​ផុស​នៅជិតៗ​គ្នា ស្រះ​ទឹក​ប្រៃ​មាន​បណ្តោយ 60 x 30 x 3ម = 7.200m3 និង​ស្រះ​ទឹក​សាប​ទំហំ​ដូចគ្នា ក្នុង​គោល​បំណង​យកត្រី​​ប្រភេទ​នេះ មក​លែង ដើម្បី​រក្សា​ទុកគ្រាន់​អោយ​អ្នក​ដែល​មិន​សូវស្គាល់​មច្ឆា​ជាតិ មើល​អោយ​បាន​ស្គាល់​តែ​ប៉ុណ្ណោះ មិន​មាន​បំណង​ចង់​ធ្វើ​ពាណិជ្ជកម្ម​ទេ”៕