ពិតជាមិនធម្មតា! ​Facebook​ ​មាន​អ្នក​ប្រើ​ដល់​ ​២​ ​ពាន់​លាន​គណនី​

​លោក​ ​Mark Zuckerberg​  ជា​ស្ថាបនិក​ក្រុមហ៊ុនបណ្ដាញ​សង្គម​ ​Facebook​ ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​លើ​គណនី​ផ្ទាល់​ខ្លួន​នូវចំនួន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈាន​មុខ​គេ​របស់លោកបាន​កើន​ដល់​ ​២​ ​ពាន់​លាន​គណនី។

នៅក្នុង Status​ របស់លោកបានបង្ហាញថា ​”ការ​ដែល​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដល់​ទៅ​ ​២​ ​ពាន់​លាន​គណនី​នេះ​ ​គឺ​នឹង​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​ភ្លឺ​ចិញ្ចាចហើយ”។

សូមបញ្ជាក់ថាក្រុមហ៊ុនយក្ស Facebook ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយបើកឲ្យប្រើប្រាស់ជាលើកដំបូងឆ្នាំ ២០០៤-២០០៥ សម្រាប់តែនៅប្រទេសអាមេរិកប៉ុណ្ណោះ តែមកដល់ឆ្នាំ ២០០៥-បច្ចុប្បន្ន ទើបអនុញ្ញាតិឲ្យប្រើប្រាស់ទូទាំងពិភពលោក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Mark Zuckerberg