ផ្អើលនៅថៃ! ឆ្នេរ​ Maya Bay ដ៏ល្បីល្បាញ ប្រកាសបិទ​មិន​ឲ្យ​ចូល​ទស្សនា​៤ខែ ដោយសារហេតុផលមួយ

ឆ្នេរ​ Maya Bay មាន​ទី​តាំង​នៅ​កោះ Phi Phi ប្រទេស​ថៃ​ ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង​បន្ទាប់​ពី​ភាពយន្ត​សម្ដែង​ដោយ​តួ​រឿង​ “Titanic” លោក Leonardo DiCaprio បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០០០។ ភាពយន្ត​នោះ​មាន​ចំណង​ជើង​ថា “The Beach” ដែល​បាន​ថត​ភាគ​ច្រើន​នៅ​ឆ្នេរ​នេះ ហើយ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ជា​ច្រើន​ ដើម្បី​មក​ទស្សនា​ជា​រៀង​រាល់​ឆ្នាំ។

លោក Leonardo DiCaprio បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០០០

ឆ្នេរ​ Maya Bay មាន​ទី​តាំង​នៅ​កោះ Phi Phi ប្រទេស​ថៃ​

ថ្មី​ៗ អាជ្ញាធរ​ប្រចាំ​តំបន់​ បាន​ប្រកាស​ថា​ឆ្នេរ​នេះ​នឹង​បិទ​មិន​ឲ្យ​ចូល​ទស្សនា​ក្នុង​រយៈ​ពេល​ ៤ខែ​ជា​រៀង​រាល់​ឆ្នាំ​គិត​ពី​ឆ្នាំ​នេះ​ទៅ​ ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា និង​បើក​ឲ្យ​ទស្សនា​វិញ​នៅ​ខែ​តុលា។

មូល​ហេតុ​នៃ​ការ​បិទ​ឆ្នេរ​ គឺ​ដោយ​សារ​តែ​ចំណូល​ភ្ញៀវ​ទេសចរណ៍​ច្រើន​លើស​លុប​ពេក អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ដល់សត្វ​សមុទ្រ​និង​ ផ្កា​ថ្ម​នៅ​ទី​នោះ​។ ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ ដោយ​ក្រុម​អភិរក្ស​ឧទ្យានជាតិ​និង​សត្វព្រៃ​ប្រ​ចាំ​ប្រទេស​ថៃ។

ជា​ធម្មតា​ឆ្នេរ​ Maya Bay ស្វាគមន៍​ទូក​ចំនួន​ ២០០ និង​ភ្ញៀវ​ទេសចរណ៍​ជាង ៤ពាន់​នាក់​ជា​រៀង​រាល់​ថ្ងៃ។ បន្ទាប់​ពី​ភាពយន្ត​ “The Beach” បាន​ចាប់​ថត​និង​ដាក់​បញ្ចាំង​ប្រៀបធៀប​នឹង​សព្វ​ថ្ងៃ​នេះ ភ្ញៀវ​មក​ទស្សនា​​ប្រទេស​ថៃ​គឺ​កើន​ឡើង​ខ្លាំង​ គួរ​ឲ្យ​កត់​សម្គាល់​ ពី​ជាង​១០​លាន​នាក់ មក​ដល់​ជាង​៣៥លាន​នាក់​ឆ្នាំ​មុន។

ភាពយន្ត​នេះ​ដក​ស្រង់​ចេញ​រឿង​ប្រលោមលោក​របស់​លោក​ Alex Garland និយាយ​អំពី​ដំណើរ​ផ្សងព្រេង​របស់​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​បែប​ផ្សង​ព្រេង​ ហើយ​ក៏​ជា​ភាពយន្ត​ដ៏​ល្បី​មួយ​រហូត​ដល់​សព្វថ្ងៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay