ពិតជាពិសេស! ឧកញ៉ា សៀ ឬទ្ធី កំពុងលក់ផ្ទះតម្លៃសមរម្យសម្រាប់អ្នកមានប្រាក់ខែទាប និងមធ្យម

ផ្ទះតម្លៃសមរម្យរបស់ក្រុមហ៊ុន World bridge land គម្រោងការសហការនិងគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរងចាំអតិថិជនជាច្រើន ខណៈក្រុមហ៊ុន គ្រោងបញ្ជប់ការសាងសង់នៅខែកក្កដា ឆ្នាំ២០២០។

ផ្ទះតម្លៃទាបរបស់លោកឧកញ៉ា សៀ ឬទ្ធី កំពុងតែលក់

យោងតាមបុគ្គលិកផ្នែកលក់ កញ្ញា រិន ស្រីនាង បានរាយការណ៍មកថា មកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងបើកទូលាយសម្រាប់អតិថិជនទូទៅជាច្រើនទៀត ខណៈ​គម្រោង​នេះគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ កក្កដា ឆ្នាំ ២០២០ខាងមុខនេះ។

ផ្ទះតម្លៃទាបរបស់លោកឧកញ៉ា សៀ ឬទ្ធី កំពុងតែលក់

កញ្ញាបានបន្តថា ផ្ទះមាន២ប្រភេទ គឺ ប្រភេទទី១ ទំហំ៤ x ៧ ម៉ែត្រ មានតម្លៃចាប់ពី ២៥០០០ដុល្លារអាមេរិក រហូតដល់ ២៩៨៨៨ដុល្លារអាមេរិក និងប្រភេទទី២ ទំហំ ៦x៧ ម៉ែត្រ តម្លៃ ៣៥៨៨៨ ដល់ ៣៨៨៨៨ដុល្លារអាមេរិក។

លោកឧកញ៉ា សៀ ឬទ្ធី ដែលជាស្ថាបនិកនិង ប្រធានក្រុមហ៊ុន World bridge Land ព្រមជាមួយនឹងផ្ទះគំរូដែលកំពុងលក់

គម្រោងនេះស្ថិតនៅ ផ្លូវជាតិ២១ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ជិតទីតាំងប្រលានយន្តហោះថ្មី និងផ្លូវក្រវ៉ាត់ក្រុងទី៣ មានផ្សារ សួនច្បារធំទូលាយ និងជិតតំបន់រោងចក្រ)។

កញ្ញាបានបន្តថា សម្រាប់គម្រោងលំនៅដ្ឋានតម្លៃស​មរម្យ ក្រុមហ៊ុននឹងអនុញ្ញាត្តឲ្យអតិថិជន៖

  • គ្មានការកក់ប្រាក់ជាមុន
  • ទឹកប្រាក់ ២០% ឬ២៥% ឬ៣០% អាចរំលស់ជាមួយក្រុមហ៊ុនរយៈពេល ២៤ខែដោយគ្មានការប្រាក់អ្វីទាំងអស់ជាមួយក្រុមហ៊ុន
  • ចំពោះទឹកប្រាក់ដែលនៅសល់ ៨០%ឬ ៧៥%ឬ ៧០% ទៀតអតិថិជនក៏អាចស្នើសុំកម្ចីពីធនាគារ និងបង់បន្តជាមួយធនាគារ ឬអាចបង់ផ្តាច់មកក្រុមហ៊ុន
  • អតិថិជនអាចបង់ជាដំណាក់កាលរយៈពេល ២៤ខែដោយគ្មានការប្រាក់អ្វីទាំងអស់ជាមួយក្រុមហ៊ុន

ជារួម អតិថិជន នឹងត្រូវបង់ប្រាក់ចាប់ពី ១០៥ដុល្លារអាមេរិកឡើងទៅក្នុង​មួយ​ខែ អាស្រ័យតាមតម្លៃផ្ទះនិងជម្រើសបង់ប្រាក់កក់។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានចេញសេចក្តីប្រកាសផងដែរថា អតិថិជន​ដែលមានបំណងទិញលំនៅដ្ឋានក្នុងគំរោងនេះ ត្រូវភ្ជាប់ឯកសារចំនួន៣ គឺទី១ ពាក្យស្នើសុំទិញលំនៅដ្ឋាន​​តម្លៃសមរម្យជាមួយក្រុមហ៊ុន ទី២ អត្តសញ្ញាណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់មន្រ្តីរាជការ ឬទី៣ សំបុត្រអាពាហ៍ពិពាហ៍ ឬសៀវ​ភៅស្នាក់នៅ និងសៀវភៅគ្រួសារ។

គម្រោងលំ​នៅដ្ឋាននេះស្ថិតនៅភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបច្ចុប្បន្ននេះ World Bridge កំពុង​ចាប់ផ្តើមសាងសង់លំនៅដ្ឋាន ប្រមាណ២៤៥៧ផ្ទះ ស្ថិតនៅលើផ្ទៃដីជាង២០ហិកតា និងគ្រោងចំណាយពេលសាងសង់រយៈពេលចំនួន២០ខែ។

ប្លង់ផ្ទះលក់តម្លៃទាបរបស់ក្រុមហ៊ុន World bridge Land

-ទីតាំងការិយាល័យលក់ និងផ្ទះគំរូ៖ ដីឡូដិ៍លេខ ៦៤៤បេ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ (ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម ក្បែរសាកលវិទ្យាល័យ IIC)។
-ទូរស័ព្ទ៖ 070 905 333/ 070 906 333/ 070 907 333/ 089 913 168/ 089 906 168/ 099 999 752/748/751

តោះមកទស្សនាផ្ទះគំរូតម្លៃលក់ និងការសាងសង់របស់ក្រុមហ៊ុន World bridge Land ដូចខាងក្រោម៖

ទិដ្ឋភាពផ្ទះរបស់ក្រុមហ៊ុន World bridge Land

ទិដ្ឋភាពផ្ទះខាងក្នុងរបស់ក្រុមហ៊ុន World bridge Land កំពុងតែលក់

ទិដ្ឋភាពផ្ទះខាងក្នុងរបស់ក្រុមហ៊ុន World bridge Land កំពុងតែលក់

ទិដ្ឋភាពផ្ទះខាងក្នុងរបស់ក្រុមហ៊ុន World bridge Land កំពុងតែលក់

អតិថិជនមកទិញផ្ទះនៅការិយាល័យលក់របស់ក្រុមហ៊ុន World bridge Land

អតិថិជនមកទិញផ្ទះនៅការិយាល័យលក់របស់ក្រុមហ៊ុន World bridge Land

អតិថិជនមកទិញផ្ទះនៅការិយាល័យលក់របស់ក្រុមហ៊ុន World bridge Land

ទីកន្លែងដែលកំពុងសាងសង់ផ្ទះគំរូរបស់ក្រុមហ៊ុន World bridge Land

ទីកន្លែងដែលកំពុងសាងសង់ផ្ទះគំរូរបស់ក្រុមហ៊ុន World bridge Land

ទីកន្លែងដែលកំពុងសាងសង់ផ្ទះគំរូរបស់ក្រុមហ៊ុន World bridge Land

ទីកន្លែងដែលកំពុងសាងសង់ផ្ទះគំរូរបស់ក្រុមហ៊ុន World bridge Land

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

error: Content is protected !!