ញាក់សាច់! តិចអត់ដឹង សេវាឡានក្រុងសាធារណៈនៅភ្នំពេញ ខាតលុយ ១៥ម៉ឺនដុល្លារឯណោះក្នុងមួយខែៗ

ទោះបីជាខាត ១ខែ ១៥ម៉ឺន ដុល្លារអាមេរិក ស្មើរនឹង ១លាន ៨សែនដុល្លារអាមេរិក ក្នុង១ឆ្នាំយ៉ាងណាក៏ដោយ ក៏សាលាក្រុងរាជធានីភ្នំពេញ នៅតែបន្តផ្តល់សេវាឡានក្រុងដដែល ព្រោះនេះជាតម្រូវរបស់ប្រជាជន។នេះបើយោងតាមប្រសាសន៍របស់អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួន ស្រេង បានលើកឡើងក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ ស្មៀនទាំងអស់នៅក្នុងមូលដ្ឋានរាជធានី នៅសាលារាជធានីភ្នំពេញទៀតថា សព្វថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញខាតបង់ក្នុង១ខែៗប្រមាណ ១៥ម៉ឺនដុល្លារ ដោយចំណាយថវិកាសម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ។​

ឯកឧត្ដម ឃួង ស្រេង បានបន្តថា ទោះបីជាខាតបង់យ៉ាងនេះក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញមិនរួញរានោះទេ សំខាន់ឲ្យសេវាសេវាដឹកជញ្ជូនសាធារណៈនេះប្រើប្រាស់ឲ្យចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យបងប្អូនកម្មករ កម្មការនីរោងចក្រទាំងអស់ ធ្វើដំណើរដោយរដ្ឋយន្តក្រុងដឹកជញ្ជូនសាធារណៈរបស់រដ្ឋាករស្វយ័ត​ ដោយឥតគិតថ្លៃ ក្នុងរយៈពេល២ឆ្នាំ ពេញ ចាប់ពីថ្ងៃទីថ្ងៃទី ២០/០៨/២០១៧ ដល់ ២០/០៨/២០១៩។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន សាលារាជធានីភ្នំពេញ កំពុងដាក់ឱ្យដំណើរការប្រព័ន្ធដឹកជញ្ជូនរថយន្ដក្រុងសាធារណៈ មានចំនួន ៣ខ្សែ ដែលមានរថយន្ដក្រុងចំនួន ៥៧គ្រឿង កំពុងដំណើរការ ហើយនៅត្រឹមឆ្នាំ ២០២០ នឹងពង្រីកឲ្យបាន ១០ខ្សែបន្ថែមទៀត ក្នុងន័យឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរក្នុងរាជធានីភ្នំពេញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!