ប្រសិនបើអ្នកមានកូន កើតនៅឆ្នាំទាំង៥នេះ នឹងនាំសិរីសួស្តី និងចម្រុងចម្រើនដល់គ្រួសារខ្លាំង

មើល​តាម​ក្បួន​ហុងស៊ុយ ប្ដី​ប្រពន្ធ​ដែល​កើត​កូន​ចំ​ឆ្នាំ​ទាំង​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​មាន​សំណាង​ជាង​អ្នក​ដទៃ ព្រោះ​កូន​ឆ្នាំ​ទាំង​នេះ នឹង​នាំ​មក​នូវ​ភាព​ចម្រុងចម្រើន​ដល់​គ្រួសារ។

១) ឆ្នាំ​រោង

អ្នក​កើត​ឆ្នាំ​រោង ចាប់​កំណើត​មក​គឺ​មាន​រាសី​ខ្ពង់ខ្ពស់ និង​សំណាង។ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មនុស្ស​ឆ្នាំ​រោង​មិន​ត្រឹម​តែ​ទទួល​បាន​លាភ​ទេវតា​នោះ​ទេ ថែម​ទាំង​នាំ​មក​នូវ​សំណាង​ដល់​អ្នក​ជុំ​វិញ​ខ្លួន​ទៀត។ ជា​ពិសេស អ្នក​ដែល​កើត​ចំ​ខែ កុម្ភៈ មីនា មេសា កក្កដា និង​សីហា នោះ​លាភ​នឹង​កើន​ទ្វេ​ដង។

២) ឆ្នាំ​រកា

តាំង​ពី​ចាប់​កំណើត​មក អ្នក​កាន់​ធាតុ​សត្វ​មាន់ ដូច​មាន​ឆព័ន្ធរង្សី​មក​ជាមួយ ជួយ​បំភ្លឺ​ផ្លូវ។ អ្នក​កើត​ឆ្នាំ​នេះ តែង​ឆ្លាត និង​មាន​សមត្ថភាព​ខ្ពស់។ ឪពុក​ម្ដាយ​របស់​អ្នក​កើត​ឆ្នាំ​រការ ទទួល​បាន​លាភ​ពី​កូន​មិន​តិច​ទេ។ កូន​កាន់​តែ​ធំ ជីវភាព​គ្រួសារ​កាន់​ថ្គុំថ្កើន។

៣) ឆ្នាំ​កុរ

ឆ្នាំ​កុរ​ត្រូវ​បាន​ទេវតា​ប្រោស​ឲ្យ​កើត​មក​ជួប​តែ​ភាព​រលូន​នៅ​ក្នុង​ជីវិត រឿង​អាក្រក់​ក្លាយ​ជា​ល្អ រឿង​ធំ​ក្លាយ​ជា​តូច រឿង​តូច​ប្រែ​ជា​អត់។ ឪពុក​ម្ដាយ​ដែល​កើត​កូន​ឆ្នាំ​កុរ បើ​សិន​ជា​ឆ្នាំ​ឆុង​គ្នា ក៏​គ្មាន​ឲ្យ​ព្រួយ​បារម្ភ ជីវិត​រស់​នៅ​បើ​មិន​មាន​ខ្លាំង ក៏​មិន​អាច​ខ្វះ​ខាត​បាន។

៤) ឆ្នាំ​មមី

អ្នក​កើត​ឆ្នាំ​មមី​មាន​ចិត្ត​ទូលាយ ចូលចិត្ត​ជួយ​អ្នក​ដទៃ និង​គិត​វិជ្ជមាន។ ក្រៅ​ពី​មាន​សំណាង​សម្រាប់​ខ្លួន​ឯង អ្នក​កាន់​ធាតុ​សត្វ​សេះ​ក៏​ពាំនាំ​លាភ​ដល់​គ្រួសារ​ផង​ដែរ។ អ្នក​មាន​កូន​ឆ្នាំ​មមី នឹង​ទទួល​បាន​ភាព​ស្ងប់​អារម្មណ៍ ក៏​ដូច​ជា​ត្រជាក់ត្រជុំ​ក្នុង​គ្រួសារ។

៥) ឆ្នាំ​ច

ជើង​លេខ​កំណើត​ទុក​មុន​ថា អ្នក​កើត​ឆ្នាំ​ច​នឹង​ធ្វើ​ធំ​ជាង​អ្នក​ដទៃ។ បើ​​រក​ស៊ី នឹង​កាក់កប បើ​ធ្វើ​ការ​នឹង​ឡើង​តំណែង។ ជីវិត​មនោសញ្ចេតនា និង​ការងារ​តែង​រលូន​ស្មើ​គ្នា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kanha.sabay