ពីអ្នកជក់ថ្នាំ ជាប់គុកច្រើនលើក ជាអ្នកលាងចាន ក្លាយជាតារាភាពយន្តដ៏ល្បីមានទ្រព្យ ២៦០លានដុល្លារ

តារាសម្តែងដែលមានតម្លៃខ្លួនដ៏ខ្ពស់មួយរូបរបស់អាមេរិក លោក Robert Downey Jr. ដែលត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថាជាតួឯកក្នុងរឿង Iron Man ធ្លាប់ជាប់គុកជាច្រើនលើក និងធ្លាប់ធ្លាក់ខ្លួនធ្វើការងារជាអ្នកលាងចានរកចំណូលបានតែ៨សេនប៉ុណ្ណោះ ក្នុងមួយម៉ោង។

តារាសម្តែង Robert Downey Jr. កើតនៅក្នុងឆ្នាំ ១៩៦៥ ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ក្នុងគ្រួសារដែលមានឪពុកជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូប ជាហេតុធ្វើឲ្យ Robert មានឱកាសចូលរួមសម្តែងជាមួយឪពុកគេផងដែរ ប៉ុន្តែពេលអាយុបាន៨ឆ្នាំ ក្មេងប្រុសដ៏មានអនាគតមួយនេះត្រូវលេចលង់ក្នុងភាពជាក្មេងទំនើង និងញៀនថ្នាំដោយសារតែមានឪពុកជាអ្នកញៀនថ្នាំ។

លោក Robert ជាមួយនឹងឪពុករបស់លោក

ឪពុកម្តាយរបស់ Robert បានសម្រេចចិត្តលែងលះគ្នានៅពេលដែលក្មេងប្រុសរូបនេះទើបតែមានអាយុបាន ១៣ឆ្នាំ ដែលនាំឲ្យរូបគេកាន់តែបាត់បង់ភាពកក់ក្តៅពីគ្រួសារ និងត្រូវចាកឆ្ងាយពីឪពុកដោយផ្លាស់ទីលំនៅជាមួយម្តាយទៅរស់នៅក្នុងទីក្រុង New York ហើយក៏ជាពេលដែលក្មេងប្រុសរូបនេះប្រើប្រាស់គ្រឿងញៀនកាន់តែខ្លាំងឡើងផងដែរ។

លោក Robert ជាមួយនឹងសាច់ញាតិរបស់លោក

នៅអាយុ ១៦ឆ្នាំ Robert បានសម្រេចចិត្តឈប់រៀនថ្នាក់វិទ្យាល័យ ដោយបន្តអាជីពជាតារាសម្តែង ប៉ុន្តែពុំទទួលបានជោគជ័យឡើយ ហើយនៅអាយុប្រមាណ ២០ឆ្នាំ បុរសរូបនេះ ឈានដល់ការប្រើប្រាស់គ្រឿងញៀនក្នុងកម្រិតខ្ពស់បំផុត ជាហេតុធ្វើឲ្យគេត្រូវជាប់គុកជាច្រើនលើក។

លោក Robert ជាមួយប្រពន្ធ និងកូនៗ

លោក Robert បានមានប្រសាសន៍ថា៖ “គ្រប់ពេលដែលខ្ញុំភ្ញាក់ដឹងខ្លួននៅក្នុងគុក គឺខ្ញុំតែងតែដេកនៅក្នុងថ្លុកឈាមខ្លួនឯងស្ទើតែគ្រប់ពេល ហើយវាជាពេលដែលខ្ញុំរងទុក្ខខ្លាំងបំផុត ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកពីរឿងដ៏អាក្រក់ទាំងនោះទេ។

ក្រោយជាប់គុកអស់ជាច្រើនខែ នៅអំឡុងឆ្នាំ ២០០០ Robert ត្រូវបានរួចចេញពីគុក ហើយមិនដល់១ឆ្នាំផង ប្រពន្ធរបស់លោកបានសុំលែងលះគ្នាជាមួយលោកដោយសារតែលោកគ្មានការងារធ្វើ និងមិនទាន់ផ្តាច់គ្រឿងញៀនបាននៅឡើយ។

លោក Robert កាលនៅជាប់គុក

រឿងដែលអាក្រក់ជាងនេះទៅទៀត គឺ Robert មិនមានការងារធ្វើឡើយ ដែលនាំឲ្យគេត្រូវបង្ខំចិត្តទៅរកការងារធ្វើជាច្រើនកន្លែង ទីបំផុតរូបគេបានធ្វើការងារជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានលក់នំភីហ្សាមួយកន្លែង ដោយទទួលបានប្រាក់ចំណូល១ម៉ោង ត្រឹមតែ៨សេនប៉ុណ្ណោះ។

លោក Robert ជាមួយនឹងប្រពន្ធ

នៅឆ្នាំ ២០០៣ វត្តមានអនាគតប្រពន្ធលោកបានលេចមុខឡើង នឹងបាននិយាយប្រាប់លោកថា “នាងនឹងមិនព្រមរៀបការជាមួយមនុស្សញៀនថ្នាំឡើយ” ដែលជាកម្លាំងចិត្តធ្វើឲ្យគាត់ព្យាយាមយ៉ាងខ្លាំងក្នុងការផ្តាច់គ្រឿងញៀន និងចាប់ផ្តើមវិលទៅរកអាជីពជាតារាសម្តែងឡើយវិញ ព្រោះលោកស្រឡាញ់នាងខ្លាំងបំផុត។

២ឆ្នាំ ក្រោយមក Robert Downey Jr. អាចផ្តាច់គ្រឿងញៀនបានដោយជោគជ័យ និងបានរៀបការជាមួយនាង Susan រហូតដល់ឆ្នាំ ២០០៨ Robert មានឱកាសចូលរួមសម្តែងក្នុងរឿង Iron Man ហើយរូបលោកគឺជាតួរឯកនៅក្នុងរឿងនោះ។

រឿង Iron Man ទទួលបានជោគជ័យយ៉ាង ជាហេតុធ្វើឲ្យ Robert មានឱកាសចូលរួមសម្តែងក្នុងរឿងហូលីវូដដ៏ល្បីៗផ្សេងទៀត និងបានប្រែក្លាយខ្លួនជាតារាសម្តែងមានទ្រព្យរយលានដុល្លារ និងមានតម្លៃខ្លួនដ៏ខ្ពស់មួយនៅអាមេរិក៕

“អ្នកដទៃអាចបោះបង់ចោលអ្នក តែអ្នកមិនអាចបោះបង់ចោលខ្លួនឯងបានឡើយ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!