មោទនភាពជាតិ! អគារកប់ពពកទាំង១០ ដែលខ្ពស់ជាងគេបំផុត ហើយកំពុងសាងសង់នៅកម្ពុជា

ស្របពេលដែលកម្ពុជា មានការរីកចម្រើនខ្លាំងលើវិស័យសំណង់ ដែលមានអគារពាណិជ្ជកម្មខ្ពស់ស្កឹមស្កៃជាច្រើនកំពុងបង្អួតសម្រស់យ៉ាងស្រស់ស្អាត ជាពិសេសនៅទីក្រុងភ្នំពេញ។ សារពត៌មានពាណិជ្ជកម្មកម្ពុជាសូមណែនាំនូវ អគារខ្ពស់បំផុត ចំនួន១០ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិក​ នៅទីក្រុងភ្នំពេញ ដែលកំពុងសាងសង់ នឹងដាក់ដំណើរការនៅពេលខាងមុខ៖

១) អគារភ្លោះ Thai Boon Roong Twin Tower

អគារភ្លោះកប់ពពក ដែលមានកម្ពស់ ១៣៣ជាន់ Thai Boon Roong Twin Tower World Trade Centre  មានកម្ពស់ជិត ៦០០ម៉ែត្រ ដែលត្រូវបានបោះទុន​ក្នុងទំហំទឹកប្រាក់ប្រមាណ ២.៧ពាន់លានដុល្លារអាមេរិក នឹងលេចចេញជារូបរាងនៅ កណ្តាលក្រុងភ្នំពេញ លើផ្ទៃដីទំហំ ៥ហិកតាជិតទន្លេមេគង្គ​ពោលគឺ នៅទល់មុខសណ្ឋាគារ​​​​​​ណាហ្គាវើល ស្ថិតក្នុងទីតាំងអតីតមជ្ឈមណ្ឌលកម្សាន្តឌ្រីមលែន។​

២) គម្រោងអគារ Olympia CITY

គម្រោងអគារពាណិជ្ជកម្ម Olympia Cityរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក OCIC កម្ពស់ ៦៥ជាន់ក្រោមទុនវិនិយោគរាប់ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ បានចាប់ផ្តើមសាងសង់ហើយ នៅលើផ្ទៃដីប្រមាណជាង៦ហិកតា ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីហ្សាលដឺហ្គោល មហាវិថីទេពផន មហាវិថីព្រះមុនីរ៉េត ពោលគឺស្ថិតនៅទល់មុខអតីតរង្វង់មូលនាងគង្ហីង។

៣) អគា The PeaK

គម្រោងអាគារ The PeaK កម្ពស់ ៥៥ជាន់មានចំនួន៣អគារ ត្រូវបានបោះ​ទុនវិនិយោគ​ក្នុងទំហំ​ទឹកប្រាក់​ប្រមាណ ៥០០លានដុល្លារអាមេរិក Peak នឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ។

អាគារមួយនេះ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ក្បែរទីក្រុងកោះពេជ្រ ដែលត្រូវបានក្រុមហ៊ុនក្នុងស្រុក World Bridge Group សហការជាមួយក្រុមហ៊ុនយក្សមានមូលដ្ឋាន​នៅប្រទេសឹង្ហបុរី គឺ Oxley Holding Group។

៤) គម្រោងអគារភ្លោះ​ The Bridge

គម្រោងអគារភ្លោះ​ The Bridge មានកម្ពស់៤៥ជាន់​ ដោយវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ៣០០លានដុល្លារ​អាមេរិក​ស្ថិតនៅចំកណ្ដាលតំបន់កោះពេជ្រនៅលើផ្ទៃដីទំហំ ១ ហិកតា ដែលជាការបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី Oxley Holdings Limited ជាមួយ នឹងក្រុមហ៊ុន World Bridge Land Co., Ltd របស់អ្នកវិនិយោគកម្ពុជា។

បច្ចុប្បន្ននេះ គម្រោងនេះបានសាងសង់ដល់ជាន់ទី៤៥ ហើយ ដែលគ្រោងនឹងបញ្ចាប់រួចរាល់ជាស្ថា​ពរនៅឆ្នាំ២០១៨ខាងមុខនេះ។

៥) អគារ Gold Tower

គម្រោងអគារកម្ពស់ ៤២ជាន់ Golden Tower ត្រូវបានបោះទុកវិនិយោគដោយក្រុមហ៊ុនកូរ៉េ YONWOO Co, Ltd ​ ក្នុងទំហំទឹកប្រាក់ប្រមាណ ២៤០លានដុល្លារអាមេរិក ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គម្រោងយក្សមួយនេះ ត្រូវបានសាងសង់នៅកំឡុងឆ្នាំ ២០០៨ តែត្រូវបានផ្អាកការសាសង់នៅឆ្នាំ ២០១០ ដែលបានចាប់ផ្តើមសាងសង់ឡើងវិញហើយ ដែលគ្រោងនឹងបញ្ជប់នៅដើមឆ្នាំ ២០១៩។

៦) អគារ Sky Villa

Sky Villa ជាគម្រោងខុនដូរលំដាប់ផ្កាយប្រាំ មានកម្ពស់ ៣៥ជាន់ បោះទុនក្នុងទំហំភឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក។

ខុនដូនេះ មានដែលមានប្រវែង មានប្រវែង ១៣៩ម៉ែត្រមានទីតាំងស្ថិតនៅក្បែរពហុដ្ឋានជាតិអូឡាំពិច ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយ​គ្រោងនឹងបញ្ចប់​ការសាងសង់​នៅឆ្នាំ២០១៨ខាងមុខនេះ។

៧) ខុនដូរ Parkway

Parkway Investment Co., Ltd​ បានបោះទុនវិនិយោគ ខុនដូកម្ពស់ ៣៥ជាន់  ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក  នៅតំបន់ទួលគោគ។

គម្រោងអភិវឌ្ឍន៍នេះនឹងមានអគារចំនួន ៣ ដោយអគារទីមួយមាន​២៩ជាន់ អគារទីពីរមាន ២៥ ជាន់ និងអគារទី៣មានរហូតដល់ ៣៥​ជាន់។ អគារខុនដូទាំងមូលមាន​ខុនដូរ​ទំនើបៗ​ចំនួន​​១៥០០យូនីត ដែលមានទំហំចាប់ពី ៤៥ម៉ែត្រការ៉េ ដល់ ១៣៥ ម៉ែត្រការ៉េ។

៨) អគារ Golden One

Golden Oneគឺជាគម្រោងដ៏ធំទី២របស់ ក្រុមហ៊ុន UC Groupដែលបានបោះទុនវិនិយោគប្រមាណជា​៥០លានដុល្លារអាមេរិក មាន កម្ពស់៣៨ជាន់ កម្ពស់១៣០ម៉ែត្រ លាតសណ្ធឹងលើផ្ទៃក្រឡា ៤៦,០០០ម៉ែត្រការ៉េ​ ក្នុងតំបន់បឹងកេងកង ផ្លូវ៣៦០។

៩) អគារ Diamond Twin Tower

អគារភ្លោះ Diamond Twin Tower មានចំនួន ៣២​ជាន់ កម្ពស់ ១៣៦ ម៉ែត្រ បានបោះទុនលើការសាងសង់ប្រហែល ៦០ លានដុល្លារ ដោយក្រុមហ៊ុនចៅទីងអ៊ីនធើណេសិនណលរៀលអ៊ីស្ទេត (Chao Ting International Real Estate CO.,LTD)) ស្ថិតនៅជាប់ផ្លូវចូលច្រាំងទន្លេកោះពេជ្រ គ្រោងនឹងបញ្ជប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០១៨នេះ។

១០) អគារ Sino Plaza

គម្រោងមជ្ឈមណ្ឌល Sino Plaza មានអគារកម្ពស់៤៥ ជាន់ ដោយមានចំនួន៤អគារ បានបោះទុនក្នុងតម្លៃប្រមាណជាង ២៥០លានដុល្លារអាមេរិក ស្ថិតនៅក្បែរផ្សារបឹងត្របែក ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ជប់ការសាងសង់នៅចុងឆ្នាំ ២០១៨ខាងមុខនេះ។

មជ្ឈមណ្ឌលនេះ ​ជាបណ្ដុំអគារទីក្រុង​ក្នុងស្រុក ធំបំផុតនាពេលបច្ចុប្បន្ន នៅរាជធានីភ្នំពេញ ដែលគម្រោងនេះ​បង្កើតឡើងដោយ​ក្រុមហ៊ុន CYTS នៅ​ប្រទេសចិន សហការជាមួយក្រុមហ៊ុន Natural Lucky Real Estate៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!