ញាក់សាច់! គ្រាន់តែរៀបអភិសេករបស់បុត្រាពៅនៃស្តេចអង់គ្លេស ត្រូវចំណាយអស់ ៤៥លានដុល្លារឯណោះ

ព្រះអង្គម្ចាស់ Harry ដែលជា​បុត្រាពៅរបស់ ស្ដេច Charles នៃប្រទេសអង់គ្លេស នឹងរៀបអាពាហ៍ពិពាហ៍ជាមួយម្ចាស់ក្សត្រី Meghan Markle នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨នេះ ដែលនឹងធ្វើឡើងនៅ ប្រទេសអង់គ្លេស។

ព្រះអង្គម្ចាស់ Harry និងម្ចាស់ក្សត្រី Meghan Markle ដែលនឹងត្រូវរៀបមង្គលការនៅខែឧសភានេះ

បើយោងតាម គេហទំព័រ gobankingrate បានឲ្យដឹងថា ពិធីអាពាហ៍ពិពាហ៍ របស់ព្រះអង្គម្ចាស់ Harry នឹងត្រូវចំណាយលុយ ប្រមាណជា ៤៥លានដុល្លារអាមេរិក។

ព្រះអង្គម្ចាស់ Harry និងម្ចាស់ក្សត្រី Meghan Markle

ទឹកប្រាក់ដ៏ច្រើនលើសលប់នេះ ត្រូវចំណាយ លើរបស់ផ្សេងៗជាច្រើនដូចជា រ៉ូបសម្រាប់កូនក្រមុំ ចំណាយអស់ខ្ទង់ ៤០ម៉ឺនដុល្លារអាមេរិក ការចំណាយលើផ្កា អស់ប្រមាណជា ៨០ម៉ឺនដុល្លារ ចំណែកចំណាយទៅលើក្រុមសន្ដិសុខជួយការពារ ព្រះអង្គម្ចាស់ Harry និងភ្ញៀវលំដាប់កំពូលៗ ត្រូវចំណាយអស់ប្រមាណជាជាង ៣២លានដុល្លារផងដែរ ហើយក៏នៅមានចំណាយផ្សេងៗទៀត ដូចជាកាដូសម្រាប់ភ្ញៀវដែលមកចូលរួម នំ cake និងតារាចម្រៀងលំដាប់កំពូលជាដើម។

ព្រះអង្គម្ចាស់ Harry និងម្ចាស់ក្សត្រី Meghan Markle

អាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ Harry ត្រូវចំណាយច្រើនជាងពិធីអាពាហ៍ពិពាហ៍របស់ ព្រះអង្គម្ចាស់ William ដែលជាបងប្រុសរបស់ព្រះអង្គ ដោយបើតាមគេហទំព័រ cbsnews បានចេញផ្សាយថា អភិសេករបស់ព្រះអង្គម្ចាស់ William បានចំណាយអស់ ៣២លានដុល្លារអាមេរិក។ ការចំណាយទៅលើការជួលក្រុមសន្ដិសុខការពារសុវត្ថិភាព កំឡុងពិធីអាពាហ៍ពិពាហ៍ហាក់ចំណាយច្រើនលើសអ្វីទាំងអស់ ព្រោះត្រូវការការពារឲ្យបានតឹងរឹងការពារហានិភ័យផ្សេងៗ ដូចជាអំពើភេវកម្មជាដើម៕

នេះជាកម្រងរូបភាពដែលព្រះអង្គម្ចាស់ William រៀបអភិសេក កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១១៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia