អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ដែលជាប្រទេស​​រួសរាយ​រាក់ទាក់​បំផុត​​ក្នុង​តំបន់​អាស៊ាន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​ភាព​រួសរាយ​រាក់ទាក់​បំផុត​​ បើ​គិត​ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​របស់​ Expat Insider ដែល​បោះ​ពុម្ភ​ផ្សាយ​នៅ​លើ​វិបសាយ​បណ្ដាញ​អ្នក​រស់​នៅ​ក្រៅ​ប្រទេស Internations។

បើ​គិត​នៅ​ទូទាំង​ពិភពលោក​វិញ កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ៤ ក្រោម​ព័រទុយហ្គាល់ តៃវ៉ាន់ និង​ម៉ិកស៊ីកូ។

ដើម្បី​ចេញ​ជា​លទ្ធផល​ខាងលើនេះ Expat Insider បាន​ស្ទង់​មតិ​លើ​ជន​បរទេស ១៣០០០នាក់ នៅ​ក្នុង​ប្រទេស ១៨៨ ទូទាំង​ពិភពលោក។

ចំណាត់ថ្នាក់​ប្រទេស​ទាំង​អស់ ក្នុង​តំបន់​អាស៊ាន មាន​ដូច​ខាងក្រោម៖

១) កម្ពុជា

២) វៀតណាម​

៣) ហ្វីលីពីន​

៤) មីយ៉ាន់ម៉ា

៥) ថៃ

៦) ឥណ្ឌូណេស៊ី

៧) ម៉ាឡេស៊ី

៨) សិង្ហបុរី

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!