ដំណឹងភ្ញាក់ផ្អើល! លោក អេង ឫទ្ធី និងអ្នកនាងស៊ឹម សូលីកា មានងារជា ឯកឧត្តម និងជំទាវបាត់ហើយ

ពីមួយថ្ងៃទៅមួយថ្ងៃអតីតពិធីករ និងពិធីការិនីទាំងពីរដួងលោក អេង ឫទ្ធី និងអ្នកនាងស៊ឹម សូលីកា កាន់តែមានភាពផ្អែមល្ហែមនឹងគ្នារស់នៅ ក៏ដូចជាញុំាបាយរួមតុជាមួយគ្នាដូចគូស្វាមីភរិយាយ៉ាងដូច្នោះ។

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គម របស់លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលលោកបានឡើងឋានៈ ជាឯកឧត្តម ដោយឈ្មោះដើមរបស់លោកគឺ ម៉ែន អេង ដែល ត្រូវបានតែងតាំងដោយជាទីប្រឹក្សារបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

រឿងមួយនេះបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលមែនទែន ដែលស្ងាត់ៗអតីតតារារូបនេះ បានប្រែក្លាយខ្លួនទៅជាឯកឧត្តម ក្រោយបានស្ងាត់ពីពិភពសង្គមសិល្បៈអស់រយៈពេលកន្លងទៅ។

នៅក្នុងនោះដែរ អ្នកនាងស៊ឹម សូលីកា ក៏បានទៅជួយអបអរសាទរ និងលើកទឹកចិត្ត ញញឹមបិទមាត់មិនជិតនៅពេលដែលឃើញដៃគូរបស់ខ្លួន បានទទួលតំណែងជាឯកឧត្តមបែបនេះ ស្របពេលដែលលោកកំពុងតែជោគជ័យនៅក្នុងការងារដូច្នោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload