កក្រើកវិស័យសិល្បៈ! បងប្រុស ខេមរៈ សិរីមន្ត មានងារជា “ឯកឧត្តម”​ ឋានន្តរសក្ដិ​​​​ ឧត្ដមសេនីយ៍​​​ផ្កាយ​១​

ថ្មី​ៗ​នេះ​លោក ខេមរៈ ភារុណ ត្រូវ​ជា​បង​ប្រុស​បង្កើត​ ខេមរៈ សិរីមន្ត បាន​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​បន្ទាប់​ពី​បុរស​ម្នាក់​​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​ខ្លួន​ថា​៖​”​សូម​អបអរសាទរ​ និង​ជូនពរ​លោក​ ខេមរៈ ភារុណ ដែល​រាជ​រដ្ឋាភិបាល​ដំឡើងឋានៈ​ ជា​ឧត្ដមសេនីយ៍​​”។​

លោក ខេមរៈ ភារុណ

ពាក់​ព័ន្ធ​ករណី​ខាង​លើ​នេះ​លោក ខេមរៈ ភារុណ បាន​ឲ្យ​ដឹង​ថា​​​ គឺ​ជា​រឿង​ពិត​ ខ្លួន​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ និង​រាជរដ្ឋាភិបាល​​​ចេញ​ព្រះ​រាជក្រឹត្យ​​ដំឡើងឋានន្តរសក្ដិ​​​​ ពី​សក្ដិ​៥ ទៅ​​​ជា​ឧត្ដមសេនីយ៍​​​ផ្កាយ​១​ កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ មីនា ឆ្នាំ ២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

ខេមរៈ ភារុណ ជាមួយ​ប្រពន្ធ​ និង​កូន​ៗ​

ជាមួយ​នឹង​ក្ដី​រំភើប​សប្បាយ​រីករាយ​ឥត​ឧបមា​ លោក ខេមរៈ ភារុណ បាន​និយាយ​ថា​៖​” បាទ! ឥឡូវ​ហ្នឹង​​ ខ្ញុំ​គឺ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​១​ នៅ​ក្រសួង​ការ​ពារ​ជាតិ​ ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ព្រោះ​មិន​នឹក​ស្មាន​ថា​ ជាតិ​នេះ​បាន​ទទួល​ងា​រជា​ឧត្ដមសេនីយ៍​​អីចឹង​ទេ​។ ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ​មហា​ក្សត្រ និង​អរគុណ​ដល់​រាជរដ្ឋាភិបាល​ ដែល​ចេញ​ព្រះ​រាជក្រឹត្យ​​ដំឡើងឋានន្តរសក្ដិ​ដល់​រូប​ខ្ញុំ​បាទ​”៕​​​​​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay