កោះមួយនៅហ្វីលីពីន រកចំណូលបាន ១ពាន់លានដុល្លារ/ឆ្នាំ ប្រកាសបិទបណ្តោះអាសន្ន៦ខែឯណោះ

កោះ Boracay នៃ​ប្រទេស​ហ្វីលីពីន នឹង​ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​សម្រាប់​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ។ ការ​បិទ​នេះ ដោយសារ​តែ​រដ្ឋាភិបាល​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ផល​ប៉ះពាល់​បរិស្ថាន​នៅ​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​នេះ។

កោះ Boracay

កោះ Boracay

អ្នក​នាំ​ពាក្យ​​របស់​លោក​ប្រធានាធិបតី Rodrigo Duterte ប្រាប់​ថា កោះ Boracay នឹង​ត្រូវ​បិទ​រយៈពេល​៦​ខែ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨​ខាង​មុខ។

កោះ Boracay

កោះ Boracay

កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ កោះ Boracay ដែល​ល្បី​ថា​មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត​នៅ​ហ្វីលីពីន បាន​ស្រូប​ទាញ​ទេសចរ​ចំនួន​ជិត ២​លាន​នាក់​ឯណោះ ហើយ​បើ​គិត​ជា​ចំណូល​វិញ​គឺ​រក​បាន​សរុប​ប្រមាណ​ជា ១,០៧​ ពាន់​លាន​ដុល្លារ។

កោះ Boracay

ជុំវិញ​ការ​បិទ​នេះ មនុស្ស​រាប់​ពាន់​នាក់​នឹង​ទទួល​រង​ផល​ប៉ះពាល់​ជាក់​ជា​មិន​ខាន ព្រោះ​ចំណូល​ពួក​គេ​គឺ​ពឹង​ផ្អែក​លើ​ចំនួន​ទេសចរ​ដែល​មក​លេង​កោះ Boracay។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​ហ្វីលីពីន​អះអាង​ថា ជំនួញ ឬ​ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់ នឹង​ទទួល​បាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ៕

ភ្នំ​សំរាម​នៅ​កោះ Boracay

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay