អបអរសាទរ! កម្ពុជា មានផ្សារទំនើបដែលមានស្ពាន​អាកាស​ថ្មើរ​ជើង​ដំបូងគេបំផុតហើយ

​ពី​មុន​ធ្លាប់​តែឃើញផ្សារ​ទំនើប​នៅ​បរទេសមាន​ស្ពាន​អាកាស​ថ្មើរ​ជើង​ត​ភ្ជាប់​ឆ្លង​ចូល​ទៅ​ក្នុង​ផ្សារ​ តែ​ពេល​នេះមាន​នៅ​ខ្មែរ​ហើយ។

ផ្សារ​ទំនើប​នេះ មាន​ឈ្មោះ​ថា The Olympia Mall មាន​ទីតាំង​​នៅ​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា ជាប់​​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក មាន​កម្ពស់ ៧ ជាន់ ហើយប្រមូល​ផ្តុំ​ទៅ​ដោយ​ផលិតផល​ម៉ាក​ល្បីៗជា​ច្រើន។​

ផ្សារ​ទំនើប The Olympia Mall នឹង​បើក​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​ ២០១៨ ដោយ​មាន​ចំណុច​ពិសេស​​ជា​ច្រើន៖

  • ទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ បំពាក់​ដោយ​បច្ចេកវិទ្យា​បែប​អប់រំ និង​ហ្គេម​​កម្សាន្ត​ទំនើប​ នាំ​ចូល​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក
  • មាន​ភោជនីយដ្ឋាន​បរទេស​ធំៗ និង​អាហារដ្ឋាន​ចម្រុះ (Food Court) ប្រមូល​ផ្តុំ​ដោយ​ម្ហូបពិសេសៗកំពុង​ពេញ​និយម​ខ្លាំង​នៅ​ភ្នំពេញ
  • មាន​រោងកុន​សម្រាប់​ក្រុម​គ្រួសារ​ យុវវ័យ ស្ថិត​នៅ​ជាន់​ទី​៦ ទី ៧
  • Skybar និង Skybeque ក៏​ជា​ចំណុច​ពិសេស​មួយ​ផង​ដែរ សម្រាប់​ផ្សារ​ទំនើប​មួយ​នេះ ព្រោះអ្នកអា​ច​មើល​ការ​ប្រកួតបាល់ទាត់បាន​
  • មាន​អាង​ហែល​ទឹក​លើ​អាកាស​ មាន​ទេសភាព​ស្រស់​ស្អាត​ ដែល​អាច​មើល​ឃើញ​កីឡដ្ឋានជាតិ​អូឡាំពិក ក្លឹបហាត់ប្រាណ កន្លែង​លេង​កីឡា
  • ស្ពាន​កញ្ចក់​លើ​អាកាស​ កន្លែង​ថត​រូប​បែប 3D Selfie ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay