ដឹងពីអត្តចរិតមនុស្ស តាមរយៈឆ្នាំកំណើត

ជាធម្មតាមនុស្សស្គាល់អត្តចរិតតាមរយៈការសង្កេតទៅលើកាយវិការ និងពាក្យសំដី។ តែតាមចាស់បុរាណខ្មែរក៏អាចសំគាល់ពីអត្តចរិតមនុស្សតាមរយៈឆ្នាំកំណើតរបស់ពួកគេផងដែរ បើទោះបីជាពួកគេមិនបានឃើញ ឬសង្កេតបុគ្គលនោះក៏ដោយ។ ដូចនេះ សូមអ្នកទាំងអស់គ្នាមកមើលឆ្នាំកំណើត ដោយដឹងពីអត្តចរិតដូចខាងក្រោម៖

១) ឆ្នាំជូត

សម្រាប់អ្នកកើតឆ្នាំ ១៩១២  ១៩២៤  ១៩៣៦   ១៩៤៨   ១៩៦០  ១៩៧២ ១៩៨៤   ១៩៩៦  ២០០៨  ២០២០ មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សស្អាតគួរឲ្យទាក់ទាញ រួសរាយ និងងាយនឹងចុះចំណោមគេក្នុងសង្គម
  • ជាបុគ្គលល្បីល្បាញបំផុត ហើយមានជំនាញខ្លាំងខាងធ្វើមុខជំនួញ
  • ជាមនុស្សចូលចិត្តរិះគន់ និងឆាប់ខឹងផងដែរ
  • ជាមនុស្សមានចំណេះដឹងច្រើនខាងស្វែងយល់ព័ត៌មាន គំនិត សំឡឹងឃើញឱកាសច្រើន
  • ជាមនុស្សមានចិត្តសប្បុរស និងតណ្ហាស្នេហា ព្រោះពួកគេជាអ្នកធ្វើមុខជំនួញ

២) ឆ្នាំឆ្លូវ

សម្រាប់អ្នកកើតឆ្នាំ ១៩១៣  ១៩២៥  ១៩៣៧  ១៩៤៩  ១៩៦១  ១៩៧៣ ១៩៨៥  ១៩៩៧  ២០០៩  ២០១២  មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សមានសមត្ថភាពប្រឈមមុខ និងទប់ទល់បានគ្រប់កាលៈទេសៈទាំងអស់ ដោយអាចដោះស្រាយបញ្ហាទំនួលខុសត្រូវរបស់ពួកគេ និងទទួលបានការគោរពច្រើនដោយ សារទំនុកចិត្ត និងសមត្ថភាពរបស់ពួកគេ
  • ជាមនុស្សស្នេហាជាតិខ្លាំង ហើយក៏ជាមនុស្សទាមទារខ្លាំងដែរ
  • ជាមនុស្សស្មោះត្រង់ចំពោះគ្រួសារ និងគូស្នេហ៍

៣) ឆ្នាំខាល

សម្រាប់អ្នកកើតឆ្នាំ ១៩១៤  ១៩២៦  ១៩៣៨   ១៩៥០  ១៩៦២  ១៩៧៤  ១៩៨៦  ១៩៩៨  ២០១០  ២០២២   មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សមានតម្រូវការស្នេហាខ្លាំង មានតណ្ហា និងមិនបិទបាំងចំពោះរឿងស្នេហា តែទោះជាយ៉ាងណា ពួកគេក៏ចង់បានអ្វីតបស្នងមកវិញដូចគ្នាដែរ
  • មនុស្សទាំងនេះមានទំនុកចិត្តខ្លាំង, តែពេលខ្លះពួកគេអាចនឹងមានការភ័យខ្លាច នៅពេលត្រូវគេស្តីបន្ទោសដាក់។ ពួកគេក៏អាចជាមនុស្សចូលចិត្តឡេះឡោះច្រើនផងដែរ
  • ជាមនុស្សប្រឈមមុខនឹងបញ្ហាលំបាក តែមានកម្លាំងចិត្ត និងឲ្យតម្លៃជានិច្ច

៤) ឆ្នាំថោះ

សម្រាប់អ្នកកើតឆ្នាំ  ១៩១៥  ១៩២៧  ១៩៣៩   ១៩៥១  ១៩៦៣  ១៩៧៥  ១៩៨៧  ១៩៩៩  ២០១១  ២០២៣   មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សដែលគេស្រឡាញ់ចូលចិត្តច្រើន ដោយសារតែសេចក្តីស្រឡាញ់ ភាពរីករាយ និងចេះគួរសម មានច្រើនតែមានក្តីសុខ គ្មានទំនាស់ ឬជម្លោះតូចតាច
  • ជាមនុស្សច្របូកច្របល់នឹងភាពសប្បាយរីករាយ។ បើទោះបីជាពួកគេចង់មានពេលវេលាសប្បាយៗក៏ដោយ តែពួកគេក៏ជាមនុស្សស្ងៀមស្ងាត់ អភិរក្សនិយម និងមានបញ្ញា
  • ជាមនុស្សតែងតែស្វែងរកស្នេហាដែលមានភាពស្មោះត្រង់

៥) ឆ្នាំរោង

សម្រាប់អ្នកកើតឆ្នាំ  ១៩១៦  ១៩២៨  ១៩៤០   ១៩៥២  ១៩៦៤  ១៩៧៦  ១៩៨៨  ២០០០  ២០១២  ២០២៤  មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សមានមន្តស្នេហ៍ មានភាពស្មោះត្រង់ ហើយពោរពេញទៅដោយថាមពល
  • ជាមនុស្សមានភាពឆ្លាតវៃ និងប៉ិនប្រសប់ គេអាចជាមនុស្សឡូឡា និយាយលឺៗ
  • ជាមនុស្សធ្វើតាមគោលដៅផ្ទាល់ខ្លួន ដោយជឿថា គ្មានអ្វីអាចបញ្ឈប់ពួកគេបានឡើយ
  • ជាមនុស្សរីករាយនឹងការប្រកួតប្រជែង ផ្តល់ឱកាសឲ្យពួកគេបានប្រើភាពប៉ិនប្រសប់ និងថាមពលពីកំណើត ហើយជាមនុស្សចូលចិត្តការផ្សងព្រេង និងធ្វើអ្វីជោគជ័យ

៦) ឆ្នាំម្សាញ់

សម្រាប់អ្នកកើតឆ្នាំ  ១៩១៧  ១៩២៩  ១៩៤១  ១៩៥៣  ១៩៦៥  ១៩៧៧  ១៩៨៩  ២០០១  ២០១៣  ២០២៥ មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សចេះគិតគូរបានជ្រៅជ្រះ ហើយមានប្រាជ្ញា ចេះឲ្យតម្លៃ និងចូលចិត្តភាពឯកោរ
  • ជាមនុស្សរីករាយនឹងធ្វើការងារ ដើម្បីសម្រេចគោលដៅស្ងាត់ៗ ដោយគ្មានអ្នកណាម្នាក់បានដឹងមនុស្សដែលកើតឆ្នាំម្សាញ់ក៏ជាមនុស្សមានភាពទាក់ទាញខ្លាំង និងរ៉ូមែនទិច។ ជាធម្មតា ចង់បានគូស្នេហ៍ឆើតឆាយ មនុស្សទាំងនេះងាយនឹងប្រច័ណ្ឌ។
  • ជាមនុស្សឯកោរ ហើយចូលចិត្តលាក់អារម្មណ៍

៧) ឆ្នាំមមី

សម្រាប់អ្នកកើតឆ្នាំ  ១៩១៨  ១៩៣០  ១៩៤២   ១៩៥៤  ១៩៦៦  ១៩៧៨  ១៩៩០  ២០០២  ២០១៤  ២០២៦ មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សប្រឹងប្រែងធ្វើការងារខ្លាំង ហើយឲ្យតែពួកគេមានការងារដែលនៅក្បែរខ្លួន ពួកគេពេញចិត្តនឹងប្រឹងប្រែងធ្វើការ និងទទួលបានជោគជ័យជាក់ជាមិនខាន
  • ជាមនុស្សប្រកួតប្រជែងដោយប្រើអារម្មណ៍ខ្លួន ច្រើនតែផ្ទុះជម្លោះឡើងដោយសារតែកំហឹង និងខ្វះការគិតពិចារណា ជាពិសេសរឿងស្នេហា
  • ជាមនុស្សចូលចិត្តការងារឯករាជ្យ និងមានអំនួ តែឆ្លាតវៃ និងជំនាញការនិយាយ

៨) ឆ្នាំមមែ

សម្រាប់អ្នកកើតឆ្នាំ  ១៩១៩  ១៩៣១  ១៩៤៣  ១៩៥៥  ១៩៦៧  ១៩៧៩  ១៩៩១  ២០០៣  ២០១៥  ២០២៧  មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សស្អាតគួរឲ្យទាក់ទាញ និងគេចូលចិត្តច្រើន តែស្ងៀមស្ងាត់
  • ជាមនុស្សចិត្តល្អ ឆាប់រំជួលចិត្ត និងជាបុគ្គលចេះអាណិតអាសូរ តែស្នេហាស្មោះត្រង់
  • ជាមនុស្សទាំងនេះចាប់អារម្មណ៍នឹងសិល្បៈ ធម្មជាតិ និងវប្បធម៌ ដូច្នេះពួកគេក៏មានជំនាញខាងផ្នែកសិល្បៈ ឬភាពច្នៃប្រឌិតពីកំណើត
  • ជាមនុស្សទុទិដ្ឋិនិយម និងចូលចិត្តរអ៊ូរទាំច្រើន ភ័យខ្លាច និងគ្មានទំនុកចិត្តលើខ្លួនឯង

៩) ឆ្នាំវក

សម្រាប់អ្នកកើតឆ្នាំ  ១៩២០  ១៩៣២  ១៩៤៤  ១៩៥៦  ១៩៦៨  ១៩៨០  ១៩៩២  ២០០៤  ២០១៦  ២០២៨  មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សឆ្លាត និងមានភាពស្វាហាប់ពីកំណើត ទាក់ទាញ ដែលធ្វើឲ្យវ៉ូងមនុស្សចាប់អារម្មណ៍
  • ជាមនុស្សគិតបានលឿន តែមានភាពប៉ិនប្រសព្វធ្វើឲ្យរាល់ស្ថានភាពគួរឲ្យចង់សើច
  • ជាមនុស្សគួរឲ្យទុកចិត្ត មានភាពស្វាហាប់ច្រើន និងគ្មានពេលសម្រាក
  • ជាមនុស្សជោគជ័យលើគ្រប់ភារកិច្ចការងារ រួមទាំងរឿងស្នេហាផងដែរ

១០) ឆ្នាំរកា

សម្រាប់អ្នកកើតឆ្នាំ ១៩២១  ១៩៣៣  ១៩៤៥  ១៩៥៧  ១៩៦៩  ១៩៨១ ១៩៩៣  ២០១៧  ២០២៩ មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សឧស្សាហ៍ តែខ្នះខ្នាយនឹងការងារ ចង់ក្លាយជាមនុស្សតាំងចិត្តនៅកណ្តាល ពួកគេយកចិត្តទុកដាក់ទៅលើអ្វីដែលពួកគេចង់។ ជាមនុស្សឆាប់ខឹង មួម៉ៅ មនុស្សនេះមានមិត្តភក្តិច្រើន ងាយនឹងបង្ហាញអារម្មណ៍របស់ពួកគេលេចឡើង
  • ជាមនុស្សសម្រេចបានជោគជ័យលើមុខរបរដែលពួកគេបានជ្រើសរើស
  • ជាមនុស្សស្មោះត្រង់ និងស្រឡាញ់ពិតប្រាកដ

១១) ឆ្នាំច

សម្រាប់អ្នកកើតឆ្នាំ  ១៩២២  ១៩៣៤  ១៩៤៦  ១៩៥៨  ១៩៧០  ១៩៨២  ១៩៩៤  ២០០៦  ២០១៨  ២០៣០  មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សស្មោះត្រង់ចំពោះស្នេហា មិនថាវាជាចំណង់ចំណូលចិត្ត ឬមុខរបរទេ មនុស្សទាំងនេះបានដាក់ចិត្ត ដាក់បេះដូងទៅលើវាទាំងអស់
  • ជាមនុស្សប្រកាន់ខ្ជាប់នឹងច្បាប់វិន័យ និងភាពយុត្តិធម៌​​ មានជំនាញដោះស្រាយបញ្ហា
  • ជាមនុស្សត្រូវការភាពរិះគន់ និងត្រូវបានគេល្បីថា ជាមនុស្សអណ្តាតមុត
  • ជាមនុស្សចង់បានស្នេហាល្អ គង់វង្សយូរអង្វែង ភាពស្មោះត្រង់

១២) ឆ្នាំកុរ

សម្រាប់អ្នកកើតឆ្នាំ  ១៩២៣  ១៩៣៥  ១៩៤៧  ១៩៥៩  ១៩៧១  ១៩៨៣  ១៩៩៥  ២០០៧  ២០១៩  ២០៣១  មានអត្តចរិតដូចខាងក្រោម៖

  • ជាមនុស្សចេះអធ្យាស្រ័យ ចិត្តល្អ ស្មោះស និងមានបញ្ញា
  • ជាមនុស្សតែងតែប្រើភាពឆ្លាតវៃ បន្ទាប់ពីជោគជ័យលើការប្រកួតប្រជែង
  • ជាមនុស្សព្យាយាមខំប្រឹងធ្វើអស់ពីសមត្ថភាព ដើម្បីរក្សាសន្តិភាពក្នុងសង្គម
  • ជាមនុស្សដែលមានអារម្មណ៍ខឹង នៅពេលមនុស្សមិនបានផ្តល់សន្តានចិត្តល្អដូចដែលពួកគេបានផ្តល់ឲ្យអ្នកដទៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ todaysharing