ស្ទើរមិនគួរឱ្យជឿថា ឱក​ សុគន្ធកញ្ញា​ ហ៊ានធ្វើរឿងនេះជាមួយអ្នកគាំទ្រសោះ ក្នុងកម្មវិធីបុណ្យភូមិ

តារាចម្រៀង ឱក​ សុគន្ធកញ្ញា បាន​បង្ហោះ​រូបភាពសិទ្ធិស្នាលរបស់ខ្លួនជាមួយ​អ្នក​គាំ​ទ្រ​ដែល​ទៅ​មើល​ការ​សម្តែង​របស់​Idol ​​ក្នុងកម្ម​វិធី​បុណ្យ​ភូមិ។​ អ្វី​ដែល​ពិសេស​ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះ គឺ​តារា​រូ​ប​នេះ​ពិត​ជា​សមញ្ញ​បំផុត​ក្នុង​ការ​ស្វាគមន៍​អ្នក​គាំទ្ររបស់​នាង​ ថែម​ទាំង​សុខ​ចិត្ត​ទុក​ឡាន​ចោល​ពេល​ចប់​កម្ម​វិធី​ ទៅឡើង​ជិះម៉ូតូ​ដើរ​លេង​​ហាល​ក្តៅ​ជាមួយ​អ្នក​គាំទ្រ​យ៉ាង​សប្បាយ​រីក​រាយ។

អាច​និយាយ​បាន​ថា ការ​មិន​ប្រកាន់​ខ្លួន​បែបនេះជា​ចំណុច​ពិសេស​ម្យ៉ាង​បន្ថែមពីលើទឹកដមសំឡេង ស្ទីលតុបតែងខ្លួន ដែល​ជំរុញឲ្យតារា​ស្រីរូប​នេះ​ទទួលបាន​ការ​គាំទ្រកាន់តែខ្លាំងឡើង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay