បើប្តីកើតឆ្នាំច រីឯប្រពន្ធកើតឆ្នាំទាំង៨នេះ គ្រួសារនឹងរុងរឿង និងលាភហូរចូលដូចទឹក

ទំនៀមទម្លាប់​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក មុន​រៀប​ចំ​ផ្សំផ្គុំ​រៀបការ​ឲ្យ​កួន​ប្រុស​ស្រី គឺ​ត្រូវ​រក​អាចារ្យ​ដើម្បី​គន់គូរ​មើល​ខែ​ថ្ងៃ បើ​ឃើញ​ថា​ល្អ​នោះ​ទើប​អ្នក​ទាំង​ពីរ​អាច​រៀបការ​ជាមួយ​គ្នា​បាន។ រហូត​មក​ដល់​បច្ចុប្បន្ន​ ទំនៀម​មួយ​នេះ​ក៏​ខ្មែរ​នៅ​តែ​មិន​ចោល​ឡើយ ទោះ​ជឿ​ខ្លះ មិន​ជឿ​ខ្លះ​ក៏​ដោយ។

ទន្ទឹម​នឹង​នេះ​ដែរ ក្នុង​សៀវភៅ​មហា​សង្ក្រាន្ត​របស់​ឯកឧត្ដម អ៊ឹម បូរិន្ទ ជា​អគ្គលេខាធិការរង គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ និង​ជា​គណៈ​កម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បាន​លើក​ឡើង​ពី​មនុស្ស​ប្រុស​កើត​ឆ្នាំច ល្អ​បំផុត​ជាមួយ​នារី​កើត​ឆ្នាំ​ដូច​ខាង​ក្រោម​នេះ៖ ​​

(រូបតំណាង)

ឆ្នាំចជាមួយឆ្នាំជូត៖ ឆ្នាំច និងឆ្នាំជូតបានគ្នាជាគូ រស់នៅជាមួយគ្នាសុខសាន្តល្អ​ណាស់ ទោះបីមាន​ផលរមាស់​អាក់អន់​ចិត្ត​តិចតួច ក៏ពួកគេចេះអត់ឱនឲ្យគ្នាដែរ ទាំងពេលល្អ និងពេល​អាក្រក់​ គេចេះ​លៃ​យល់​ចិត្ត​គ្នា​បាន។

(រូបតំណាង)

ឆ្នាំច​ជាមួយ​ឆ្នាំ​ខាល៖ ឆ្នាំ​ទាំង​ពីរ​មាន​និស្ស័យ​ជាមួយ​គ្នា​ល្អ​ណាស់ ពួក​គេ​អាច​រួម​ប្រកប​ដោយ​សុភមង្គល​ខ្លាំង​ណាស់។

ឆ្នាំ​ចរ​ជាមួយ​ឆ្នាំ​ថោះ៖ ឆ្នាំ​ចជាមួយ​ថោះ​គឺ​ជា​គូ​ល្អ​ណាស់ នេះ​បើ​តាម​ក្បួន​ហោរា​ចិន។ អ្នក​ទាំង​ពីរ​មាន​ចិត្ត​គំនិត​ដូចគ្នា ចេះ​ស្រលាញ់​គ្នា​ក្នុង​ជីវិត​ស្នេហា​របស់​ពួក​គេ។

ឆ្នាំ​ច​ជាមួយ​ឆ្នាំ​ម្សាញ់៖ ឆ្នាំ​ទាំង​ពីរ​នេះ នៅ​ពេល​ដល់​រូបរាង​ពេញ​វ័យ បើ​បាន​ឃើញ​គ្នា​ភ្លាម​នឹង​ចាប់​ចិត្ត​ប្រតិព័ទ្ធ​ជាមួយ​គ្នា​មិន​ខាន​ឡើយ។ សេចក្ដី​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ នឹង​មាន​ជា​និរន្ត​តទៅ​ មិន​សូវ​មាន​រកាំរកូស​ជាមួយ​គ្នា​ឡើយ។

(រូបតំណាង)

ឆ្នាំ​ចជាមួយ​ឆ្នាំ​មមី៖ ឆ្នាំ​ទាំង​ពីរ​នេះ​អាច​ចាប់​ដៃ​គ្នា​ជា​គូ​បាន បើ​និយាយ​ឲ្យ​ចំ​ទៅ​អ្នក​ទាំង​ពីរ​ជាគូ​នឹង​គ្នា​ល្អណាស់ ព្រោះ​គ្មាន​ត្រង់​ណា​ដែល​ថា​អ្នក​ទាំង​ពីរ​មិន​ចុះសម្រុង​នឹង​គ្នា​ឡើយ គឺ​ត្រូវ​គ្នា​គ្រប់​យ៉ាង។

ឆ្នាំ​ច​ជាមួយ​ឆ្នាំ​វក៖ ឆ្នាំ​ច ជាមួយ​ឆ្នាំ​វក គ្រាន់​តែ​ជា​គូស្នេហ៍​ធម្មតា​ប៉ុណ្ណោះ គ្មាន​អ្វី​ពិសេស​ឡើយ ប៉ុន្តែ​ជា​រឿង​ល្អ​វិញ​ព្រោះ​មាន​ម្នាក់​ចេះ​កែខៃ​ការរស់​នៅ​ជុំ​គ្នា ហើយ​អ្នក​ទាំង​ពីរ​អាច​រួម​រស់​ប្រកប​ដោយ​ភាព សុខដុម​គ្មាន​បញ្ហា​អ្វី​ទេ។

(រូបតំណាង)

ឆ្នាំ​ច​ជាមួយ​ឆ្នាំច៖ ឆ្នាំទាំងពី​នេះ​ដូច​គ្នា បើ​បាន​គ្នា​ជាគូ​ល្អ​ណាស់ តាម​ក្បួន​ហោរា​ចិន​បាន​ទាយ​ថា មិន​បាច់​គិត​២​ដង​ទេ បើ​អ្នក​ទាំង​ពីរ​ពេញ​ចិត្ត​គ្នា​ហើយ​នោះ គូ​នេះ​ត្រូវ​ជាមួយ​គ្នា​ល្អ​ណាស់។

ឆ្នាំ​ច​ជាមួយ​ឆ្នាំកុរ៖ ឆ្នាំ​ទាំង​ពីរ​នេះ​រួមរស់​ជាមួយ​គ្នា បាន​សុខសាន្ត​ណាស់ អ្នក​ទាំង​ពីរ​ជា​គូ​នឹង​គ្នា គ្មាន​អ្វី​ល្អជាង​គូ​នេះ​ទេ ជីវិត​ជា​គូ​ស្វាមី​ភរិយា​របស់​អ្នក​ទាំង​ពីរ​សុខសាន្ត​ណាស់ គ្មាន​អ្វី​ថា​មិន​ល្អ​ទេ៕

(រូបតំណាង)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!