ញាក់សាច់! ទើបតែចូលហង្សមាសសោះ កូនប្រុសទាំង៣របស់លោក ព្រាប សុវត្ថិ ស៊ីថ្លៃខ្ពស់កប់ពពក

ក្រោយពេលធ្វើសន្និសីទសារព័ត៌មានប្រកាសជាសាធារណៈ ក្នុងការចូលខ្លួនធ្វើជាតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយ បច្ចុប្បន្ននេះកូនប្រុសទាំង ៣ នាក់របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងទាក់ទាញនូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនប្រុសស្រីជាច្រើននាក់។

ជាក់ស្តែងកូនប្រុសទាំងពីររបស់លោក ព្រាប សុវត្ថិ សព្វថ្ងៃនេះកំពុងមានភាពមមាញឹកយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ដោយបានចេញច្រៀងនៅលើឆាកប្រគុំតន្រ្តី តាមបណ្តាខេត្តស្ទើរតែជារៀងរាល់ថ្ងៃ។

ហើយអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងនោះ គឺតម្លៃខ្លួនកូនប្រុសរបស់លោក ព្រាប សុវត្ថិ ពិតជាធម្មតាឡើយ គឺស៊ីថ្លៃមិនចាញ់តារាប្រុសស្រីល្បីៗនានា ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសប៉ុន្មាននោះឡើយ។

បើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយ បានទម្លាយឱ្យដឹងដូច្នេះថា រាល់ពេលឡើងឆាកប្រគុំតន្រ្តីម្តងៗ កូនប្រុសទាំង២ គឺ សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ ត្រូវបានលោក ព្រាប សុវត្ថិ ជាឪពុកទារតម្លៃខ្លួនពីម្ចាស់កម្មវិធី ដល់ទៅចំនួនទឹកប្រាក់ ១ ៥០០ ដុល្លារអាមេរិកឯណោះ ដោយមិនរាប់បញ្ចូលទាំងកូនពៅរបស់លោកម្នាក់ទៀតនោះទេ។

ដោយនេះគឺជាតម្លៃខ្លួនមួយដ៏ខ្ពស់ ដែលមានតែតារាល្បីៗប្រឡូកសិល្បៈយូរឆ្នាំប៉ុណ្ណោះទើបអាចទទួលបានតម្លៃខ្លួនក្នុងចំនួននេះ ប៉ុន្តែកូនប្រុសរបស់លោក ព្រាប សុវត្ថិ ទើបតែចូលខ្លួនបានប៉ុន្មានខែប៉ុណ្ណោះក៏មានតម្លៃខ្លួនខ្ពស់បែបនេះទៅហើយ។

គួរឱ្យដឹងផងដែរថា ក្រៅពីមានទឹកដមសម្លេង ព្រមទាំងរូបសម្បតិ្តស្រស់សង្ហាទាំង ៣ នាក់ផងដែរ កូនប្រុស របស់លោក ព្រាប សុវត្ថិ ក៏មានទេពកោសល្យសិល្បៈនានាដូចជា លេងឧបករណ៍តន្ត្រីផ្សេងៗបានយ៉ាងល្អ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!