ពិតជាមិនធម្មតា! កុំកុំ ថតរឿង ” Ip Man 4″ ស៊ីថ្លៃរហូតដល់ ១២លានដុល្លារអាមេរិកឯណោះ

គ្រាន់​តែ​តម្លៃ​ខ្លួន​របស់​តារា​សម្ដែង Donnie Yen គឺ​ស៊ី​អស់​លុយ​៣០%​នៃ​ទុន​ផលិត​រឿង “Ip Man 4” ទៅ​ហើយ។

បណ្ដាញ​ព័ត៌មាន Sthheadline បាន​រាយការណ៍​ថា កាល​ពី​យប់​ថ្ងៃ​ទី​៦​ ខែ​មីនា​ កំពូល​តារា​សម្ដែង​ក្បាច់​គុន Donnie Yen បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ។ នៅ​ទី​នេះ​ដែរ លោក​បាន​បញ្ជាក់​ថា វគ្គ​៤​នៃ​ភាពយន្ត​ក្បាច់​គុន “Ip Man” នឹង​ត្រូវ​បាន​ថត​នៅ​ពេល​ខ្លី​ខាង​មុខ។

“ក្នុង​ឆ្នាំ​នេះ ខ្ញុំ​ទទួល​ថត​រឿង​ដល់​តែ​៤ ក្រោយ​បញ្ចប់​រឿង​ដែល​កំពុង​ថត​នេះ នឹង​បន្ត​ថត​រឿង “Ip Man” វគ្គ​៤” តារា​វ័យ​៥៤​ឆ្នាំ​ឲ្យ​ដឹង។

ផលិតករ Raymond Wong បាន​ទម្លាយ​ថា ទុន​ដើម្បី​ផលិត​រឿង​ក្នុង​វគ្គ​នេះ​ត្រូវ​ចំណាយ​អស់​៤៧​លាន​ដុល្លារ ដោយ​ឡែក​គ្រាន់​តែ​ថ្លៃ​ខ្លួន​របស់​កុំ​កុំ​គឺ ១២​លាន​ដុល្លារ ពោល​គឺ​៣០​ភាគ​រយ​នៃ​ចំនួន​ទុន​សរុប។

ក្រោយ​ពេល​ដឹង​ព័ត៌មាន​នេះ អ្នក​គាំទ្រ​ភាពយន្ត​ខាង​លើ​បាន​រិះគន់​កុំកុំ​យ៉ាង​ខ្លាំង​ថា​លោក​គួរ​តែ​ជួយ​ដល់​វិស័យ​ភាពយន្ត​ក្នុង​ស្រុក​ហើយ​បញ្ចុះ​តម្លៃ​ខ្លួន។ តម្លៃ​១២​លាន​ដុល្លារ​នេះ​គឺ​ខ្ពស់​ខ្លាំង​ណាស់។ ម្យ៉ាង​វិញ​ទៀត វិស័យ​ភាពយន្ត​ក៏​កំពុង​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​ផង​ដែរ។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ ផលិតករ Raymond បាន​ឲ្យ​ដឹង​ថា លោក​ជឿជាក់​ថា​តម្លៃ​ខ្លួន​នេះ​គឺ​សមរម្យ ព្រោះ​វា​ជា​តម្លៃ​ហាង​ឆេង​របស់ Donnie។ លោក​ថែម​ទាំង​ជឿជាក់​ថា គម្រោង​នេះ​ទោះ​ចំណាយ​ច្រើន​ក្ដី​តែ​ប្រាកដ​ជា​មិន​ខាត​ឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kanha.sabay

error: Content is protected !!