គួរឱ្យសង្វែក! កូនស្រីបង្កើតតារាកំប្លែង អ្នកនាងស៊ុន ណារីម៉ូនីកា ស្លាប់ទាំងវ័យក្មេង

ជារឿងមួយគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់ដែល តារាកំប្លែង អ្នកនាងស៊ុន ណារីម៉ូនីកា បង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួន ទាំងក្រៀមក្រំ ព្រោះតែកូនស្រីជាទីស្រលាញ់របស់ខ្លួនបានទទួលមរណភាពមុននេះបាត់ទៅហើយ។

ដោយអ្នកនាងបានបង្ហោះសារទាំងទឹកភ្នែកថា៖ « កូនអីក៏អាយុខ្លីម្លេះទើបតែ ១៦ជិតចូល១៧ កូនទៅចោលម៉ាក់ នឹងបងប្អូនទាំងអស់គ្នាហើយ កូនអីក៏ចិត្តដាច់ម្លេះនៀក »។

ដំណឹងនេះ បានធ្វើឲ្យ ប្រិយមិត្ត អ្នកលេងបណ្ដាញសង្គមទាំងអស់ មានក្ដីតក់ស្លុតជាខ្លាំង ព្រោះតែនឹកអាណិតតារាសម្ដែងជើងចាស់រូបនេះ ដែលត្រូវបាត់បង់កូនស្រីទាំងវ័យក្មេងដូច្នេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ biz-kh

error: Content is protected !!