ការមួយរោងនាយ ពាក់មី និងនាង ខ្ញុង មិនយកប្រាក់មួយរៀល ហើយថែមទាំងចងដៃ ១០០ដុល្លារទៀត

កាលពីព្រឹកម្សិលមិញនេះ តារាកំប្លែងល្បីឈ្មោះប្រចាំនៅក្នុងទូរទស្សន៍ CTN នាយពាក់មី និងតារាកំប្លែងអ្នកនាង ខ្ញុង បានចូលរួមនៅក្នុងកម្មវិធីកាត់សក់បង្កក់សិរីឱ្យដល់គូស្វាមីភរិយាពិការមួយគូ ដែលបានរៀបការថ្មោងថ្មីជាមួយគ្នា។

ដោយនៅក្នុងនោះដែរអ្នកនាង ខ្ញុង ក៏បានផុសបង្ហាញនៅក្នុងហ្វេសប៊ុករបស់ខ្លួនថាអ្នកនាង និងលោក ពាក់មី មិនបានយកលុយកាត់សក់ពីគូស្វាមីភរិយាពិការមួយគូនេះទេ មិនតែប៉ុណ្ណោះថែមទាំងចងដៃពួកគេនូវទឹកប្រាក់ ១០០ដុល្លារ ថែមទៀត។

ជាក់ស្តែងនៅលើហ្វេសប៊ុក ខ្ញុង បានផុសឱ្យដឹងយ៉ាងដូច្នេះថា៖

«11.04.2018 ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តណាស់ បានទទួលការអញ្ជើញឱ្យចូលរួមកាត់សក់ឱ្យគូស្វាមីភរិយាថ្មី ដែលជាជនពិការភ្នែកទាំងប្តីប្រពន្ធ មិនត្រឹមតែមិនយកលុយហើយថែមទាំងបានអាំងប៉ាវ 100$ មិញចងដៃគាត់ទាំងអស់ទៀត នេះគ្រាន់តែជាទឹកចិត្តដែលខ្ញុំចង់ធ្វើ មិនចង់បានសំណងឡើយ សូមឱ្យបុណ្យកុសលដែលខ្ញុំបានធ្វើនាំមកនូវសុភមង្គល និងសេចក្ដីសុខភាពជោគជ័យដល់ខ្ញុំផង»

នេះគឺបានបង្ហាញពីទឹកចិត្តអាណិតអាសូរ របស់តារាកំប្លែងល្បីឈ្មោះទាំងពីរដួង ពេលបានឃើញគូស្វាមីភរិយាជនពិការមួយគូនេះ ស្រលាញ់់គ្នាខ្លាំងរហូតឈានចូលដល់ថ្ងៃពិសេសតាមប្រពៃណីខ្មែរដូច្នេះ។ ជាពិសេស មានតែរោងការមួយនេះទេ ដែលអ្នកទាំងពីរ កាត់សក់មិនយកលុយ និងជូនលុយបន្ថែមទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload