ភ្ញាក់ផ្អើល! សាលា​ឯកជន​ដ៏​ល្បី​មួយ​នៅ​អង់គ្លេស ​ឲ្យ​កូន​សិស្ស​ប្រុស​ស្លៀក​សំពត់​ទៅ​រៀន

សាលា​ឯកជន​ដ៏​ល្បី​មួយ​នៅ​អង់គ្លេស នឹង​អនុញ្ញាត​ឲ្យ​កូន​សិស្ស​ប្រុស​ស្លៀក​សំពត់​ទៅ​រៀន ដែល​នេះ​ជា​ជម្រើស​ឯកសណ្ឋាន​ថ្មី​បន្ថែម​ពី​ការ​ស្លៀក​ខោ។

ការ​ធ្វើ​ដូច្នេះ​របស់​សាលា Uppingham មាន​គោល​បំណង​ផ្សព្វផ្សាយ​អំពី​ភាព​ស្មើ​គ្នា​រវាង​ប្រុស​និង​ស្រី។ លោក Richard Maloney នាយក​សាលា Uppingham ដែល​គាំទ្រ​គំនិត​ថ្មី​នេះ បាន​និយាយ​ថា បើ​លោក​មាន​ជម្រើស​ដូចនេះ​កាល​ពី​នៅ​រៀន លោក​ប្រហែល​ជា​អាច​ស្លៀក​សំពត់​ទៅ​រៀន​ដែរ​ហើយ។

លោក​នាយក​សាលា​រូប​នេះ បន្ត​ថា គ្រប់​សាលា​រៀន​ទាំង​អស់​គួរ​ពិចារណា​លើ​គម្រោង​ផ្សព្វផ្សាយ​ឯកសណ្ឋាន​យ៉ាង​ដូច្នេះ​ដែរ ដើម្បី​ជួយ​ឲ្យ​ក្មេងៗ​រក​ឃើញ​ភេទ​ជាក់​លាក់​របស់​ពួក​គេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay