តើអាស៊ានទាំង១០ប្រទេសណាខ្លះ ដែលនៅតែមានការកាត់ទោសប្រហារជីវិត? កាត់ទោសលើអ្វីខ្លះ?

ប្រទេស​អាស៊ាន​ភាគ​ច្រើន មក​ដល់​បច្ចុប្បន្ន​នេះ នៅ​តែ​បន្ដ​ប្រើ​ច្បាប់​កាត់​ទោស​ដោយ​ការ​ប្រហារ​ជីវិត។ ការ​កាត់ទោស​ប្រហារ​ជីវិត គឺ​ក្រោម​បទល្មើស​ដូចជា ការ​ជួញដូរ​គ្រឿងញៀន ភេរវកម្ម ឃាតកម្ម ក្បត់​ជាតិ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជា​ដើម។

ប្រទេស​អាស៊ាន​ទាំង៨ ដែល​កាត់​ទោស​ប្រហារ​ជីវិត៖

១) ប្រទេស​ឥណ្ឌូណេស៊ី៖ កាត់​ទោស​ប្រហារ​ជីវិត លើ​បទល្មើស​ជួញដូរ​គ្រឿងញៀន និង​ភេរវកម្ម។

២) ប្រទេស​ម៉ាឡេស៊ី៖ កាត់​ទោស​ប្រហារ​ជីវិត លើ​ជនល្មើស​ណា​ដែល​ហ៊ាន​តដៃ​ ឬ​បង្ក​របួស​ស្នាម​លើ​សមត្ថកិច្ច។

៣) ប្រទេស​សិង្ហបុរី៖ ជន​ណា​ដែល​រក​ឃើញ​ថា ធ្វើការ​ជួញដូរ​លើស​ពី ២០​ក្រាម នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។

៤) ប្រទេស​ថៃ៖ ច្បាប់​កាត់​ទោស​ប្រហារ​ជីវិត​របស់​ថៃ ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ១៩៣២។ ការ​កាត់​ទោស​ប្រហារ​ជីវិត នឹង​ធ្វើ​ឡើង​លើ​ជន​ណា ដែល​រក​ឃើញ​ថា ក្បត់​ជាតិ។

៥) ប្រទេស​វៀតណាម៖ ក្រោយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ឆ្នាំ២០០៩ វៀតណាម​នៅ​មាន​បទល្មើស​ចំនួន ២២​ករណី​ទៀត ដែល​ត្រូវ​ប្រឈម​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត។

៦) ប្រទេស​មីយ៉ាន់ម៉ា៖ ជនណា​ដែល​រក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស នឹង​ត្រូវ​ប្រឈម​កាត់​ទោស​ប្រហារ​ជីវិត។

៧) ប្រទេស​ឡាវ៖ ជន​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ធ្វើ​ឲ្យ​បែក​ធ្លាយ​សម្ងាត់​របស់​រដ្ឋ និង​ក្បត់​ជាតិ នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។

៨) ប្រទេស​ព្រុយណេ៖ ជន​ណា​ដែល​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ភេរវកម្ម ក្បត់​ជាតិ និង​ការ​ជួញដូរ​គ្រឿងញៀន នឹង​ត្រូវ​ប្រឈម​នឹង​ការ​កាត់​ទោស​ប្រហារ​ជីវិត។

ចំណែក​ប្រទេស​កម្ពុជា និង​ប្រទេស​ហ្វីលីពីន បច្ចុប្បន្ន​នេះ ពុំ​មាន​ច្បាប់​កាត់​ទោស​ប្រហារ​ជីវិត​នោះ​ទេ។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay