ឱសថ​បំប៉ន​សុខភាព និង​គ្រឿង​សម្អាង២ប្រភេទ ត្រូវក្រសួងប្រកាសមិនឱ្យពលរដ្ឋប្រើប្រាស់

ក្រសួង​សុខាភិបាល ថ្មីៗ​នេះ បាន​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់ បញ្ឈប់​ការ​ប្រើប្រាស់​ផលិតផល​ឱសថ​បំប៉ន​សុខភាព និង​គ្រឿង​សម្អាងដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​អ្នកប្រើប្រាស់​ របស់ប្រភពចំនួន២។

សេចក្ដី​ជូនដំណឹង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០១៨ ស្ដីពី​គេហទំព័រ​ឈ្មោះ Health and Beauty និង​វេបសាយ​ឈ្មោះ www.angkorhealth.com ផ្សព្វផ្សាយ​ផលិតផល​ឱសថ​បំប៉ន​សុខភាព​និង​គ្រឿង​សម្អាង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​។

ក្រសួង បាន​បង្គាប់​ឲ្យ​ប្រភព​ទាំងពីរ បញ្ឈប់​ការ​ផ្សព្វផ្សាយ​លក់ ឬ ចែកចាយ​របស់​ខ្លួន​ជា​បន្ទាន់ ហើយ​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay