សូមចូលរួមរំលែកទុក្ខ! បងប្រុសរបស់នាយកុយ គឺលោក ជួង គុណ ទទួលមរណៈភាពព្រឹកម៉ិញនេះ

បន្ទាប់ពីនាយ កុយ បង្ហាញពីស្ថានភាពជំងឺធ្ងន់ធ្ងររបស់បងប្រុសបង្កើតកាលពីម្សិលមិញ ថ្ងៃទី១២ មេសា ២០១៨នោះ លុះព្រឹកមិញថ្ងៃទី១៣ មេសា នាយ កុយ បានជួបទុក្ខធំ ខណៈបងប្រុសរបស់លោកបានមរណៈកាលទៅកាន់លោកខាងមុខហើយ។

រំពេចនោះ នាយ កុយ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា ‹‹បងប្រុសខ្ញុំឈ្មោះ ជួង គុណ គាត់បានទៅចោលខ្ញុំហើយគាត់ទៅរហូតសូមបងទៅអោយបានសុខចុះ››។

យ៉ាងណាមិញ ក្នុងសារដ៏សែនក្រៀមក្រំនេះ យើងខ្ញុំ សូមចូលរួមរំលែកទុក្ខគ្រួសារសពលោក ជួង គុណ និងសូមគោរពជូនដួងវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news

error: Content is protected !!