អបអរសាទរ! ធី សុវណ្ណថា ជាប់ចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធី “រាជនីសម្រស់” នៅកូរ៉េឆ្នាំ២០១៨

បេក្ខនារី ធី សុវណ្ណថា និងបេក្ខនារី ១៣នាក់ទៀត បានចូលរួមប្រកួតកម្មវិធី Queen of the Spa Korea 2018 ដែលបានប្រារព្ធឡើងកាលពីម្សិលមិញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

កម្មវិធីនោះមានវត្តមានមន្ត្រីធំៗ តារាចម្រៀង តារាសម្តែងល្បីៗនៅប្រទេសកូរ៉េ និងលោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ បានឡើងថ្លែងចំណាប់អារម្មណ៍ផងដែរ។

យ៉ាងណាមិញជាលទ្ធផលក្នុងចំណោមបេក្ខនារីកម្ពុជាទាំង ១៤នាក់ មានតែកញ្ញា ធី សុវណ្ណថា បានចូលរួមប្រគួតដល់វគ្គចុងក្រោយ ហើយទទួលបានជ័យលាភីលេខ១ ទៀតផង។ បេក្ខនារី ធី សុវណ្ណថា បានថ្លែងក្រោយទទួលជ័យលាភីថា «យប់នេះ រំភេីបណាស់ ខ្ញុំជាប់លេខ១​ (The First Runner) កម្មវិធី Queen of the Spa Korea 2018 ។ នេះជា “មោទនៈភាពជាតិ”»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news