ក្រោយពីជំពាក់លុយគេ គេផ្អាកពីការងារ ឥឡូវនេះលោក ជៀស ស្រួច ត្រូវឡានគេលួច ……………

អាជ្ញាកណ្តាលប្រដាល់គុនខ្មែរប្រចាំស្ថានីយ៍ទូរទស្សន៍​បាយ័ន លោក ជៀស ស្រួច ជួបរឿងផ្ទួនៗមិនឈប់មិនឈរសោះ តាំងពីហ៊ឺហារ ធ្លាក់ខ្លួនជាកម្មករអូសរទេះនៅព្រំដែនខ្មែរថ្ងៃ លុះក្រោយមកបានចូលធ្វើការមានមុខមាត់បន្តិចវិញ។

ទន្ទឹមនឹងនោះក៏លេចឮថា លោក ជៀស ស្រួច មានជំពាក់លុយគេ ត្រូវស្ត្រីម្នាក់គម្រាមចាត់វិធានការ ប្រសិនបើលោកមិនសងលុយ លុះក្រោយមកទៀតឮថា កន្លែងការងារផ្អាកលោកមួយរយៈ ព្រោះតែលោកមិនគោរពម៉ោងការងារ​។

ស្រាប់តែកាលពីព្រឹកមិញ ថ្ងៃទី១៣ មេសា ២០១៨ លោកជូនដំណឹងទៅសមត្ថកិច្ច អំពីការបាត់បង់ក្រដាសស្នាម បញ្ជាក់រថយន្តរបស់លោក ហើយលោកសង្ស័យលើមនុស្សម្នាក់ប៉ុន្តែមិនទាន់មានភស្តុតាងគ្រប់គ្រាន់។

ក្នុងសារនោះ លោក ជៀស ស្រួច បានសរសេរថា «ជំរាបសួរពុកម៉ែបងប្អូន និងបងៗជាសមត្ថកិច្ចទូទាំងប្រទេសឲ្យបានជ្រាបថា ខ្ញុំបានបាត់ក្រដាសស្នាម ទិញលក់ថយន្តម៉ាក corola03 ប្រហែលជា ២ឬ៣ថ្ងៃនេះ។ រថយន្តនេះជាកេរ្តិ៍ អំណោយរបស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានផ្លាកលេខ 1644»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news

error: Content is protected !!